Tuesday, January 24, 2017

មតិ២ ផ្សេងគ្នា ជុំវិញចំណាត់ការរបស់ក្រសួងព័ត៌មាន ទៅលើវិទ្យុ ABC ផ្សាយផ្ទាល់ប៉ុស្ថិ៍លេខ៣ ...

News New : សាធារណ:មតិជាច្រើន បានគាំទ្រចំណាត់ការរបស់ក្រសួងព័ត៌មាន បន្ទាប់ក្រសួងព័ត៌ មាន ចេញសេចក្តីជូនដំណឹងមួយទៅអគ្គនាយកវិទ្យុ ទូរទស្សន៍ប៉ុស្ថិ៍លេខ៣ រាជធានីភ្នំពេញ អោយ បញ្ឈប់ការសហការជាមួយវិទ្យុ ABC ក្នុងផ្សាយបន្តផ្ទាល់ ដោយក្រោយពីការផ្សាយផ្ទាល់ មួយរយ: ពេលខ្លីមក ក៏មានប្រតិកម្មពីសំណាក់មហាជនជាច្រើន ធ្វើការរិះគន់ទៅលើពិធីករ ពិធីការិនី កម្មវិធី ចំរុះ ABC 3 Spring  ដែលបានប្រព្រឹត្តនូវអំពើពុំគួរគប្បី ដោយសំដែងកាយវិការមិនសមរម្យ ការប្រើ ពាក្យសំដី ខ្វះសីលធម៌  វិជ្ជាជីវ:  ជាអ្នកសារព័ត៌មាន  និងបានប្រមាថមើលងាយអ្នកស្តាប់  ក៏ដូចជា ទស្សនិកជនក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួនដែលធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តី ថ្លៃថ្នូររបស់ពិធីករ ពិធីការិនីផ្សេងទៀត។

គួរបញ្ជាក់ដែរថា លិខិតដែលចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ  រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៤ ខែមករា ម្សិលម៉ិញនេះ ត្រូវប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ក្រសួងព័ត៌មាន ក៏ដូចជា បុគ្គលឯកជនមួយចំនួន ធ្វើការបង្ហោះជាហូរហែរ និងបានធ្វើអោយសាធារណជនមួយចំនួនធំ បាន សំដែងការសាទរ និងគាំទ្រជាខ្លាំងចំពោះចំណាត់ការនេះ ព្រោះអ្វីដែលពួកគាត់បានលឺ បានឃើញ វាដូចនឹងអ្វី ដែលក្រសួងព័ត៌មានលើកឡើងដែរ ។ ប៉ុន្តែក៏មានមតិមួយចំនួនតូច លើកឡើងថា នេះ ជាកំហុសលើកទី១ គួរធ្វើការណែនាំ និងព្រមានសិន មុននឹងបញ្ឈប់ ។

ជុំវិញករណីនេះ News New  សង្ឃឹមថា ចំណាត់ការរបស់ក្រសួងព័ត៌មានខាងលើនេះ មានប្រសិទ្ធ ភាព ១០០% សំរាប់ជាគំរូដល់ស្ថាប័ន និងផ្សេងៗទៀត សំដៅអនុវត្តអោយបាននូវក្រមវិជ្ជាជីវ: ជា ពិធីករ និងអ្នកសារព័ត៌មានយើងអោយកាន់តែល្អប្រសើរឡើង ក៏ដូចជា សំដៅលើកកំពស់ឱ្យបាន ល្អនូវសីលធម៌ និងសុជីវធម៌ខ្មែរតរៀងទៅ៕



អត្ថបទ ៖ អារុណ

0 comments:

Post a Comment