Sunday, January 1, 2017

លោក យ៉ែម បុញ្ញាឬទ្ធិ ៖ ឆ្នាំថ្មី គំនិតថ្មី គោលដៅរួម រក្សាស្ថិរភាព សន្តិភាព ផ្សះផ្សាជាតិ អភិវឌ្ឍជាតិ

News New : បន្ទាប់ពីឆ្នាំថ្មីឆ្នាំ២០១៧ ចួលមកដល់ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឬទ្ធិ​ បានលើកឡើងថា  អ្នកនយោបាយ នឹងរកគោលដៅមូយ រក្សាស្ថិរភាព សន្តិភាព ផ្សះផ្សា និងអភិវឌ្ឍន៍ជាតិរួមគ្នា ។ លោក យ៉ែម បុញ្ញាឬទ្ធិ បានសសេរលើសង្គមហ្វេសប៊ុក នៅថ្ងៃទី១  មករា ឆ្នាំ២០១៧ ថា «២០១៧ ចាប់ផ្តើមហើយ ដោយដំណើរវិវត្តន៍ និងការបោះជំហានទៅមុខជាមួយនឹង អ្វីដែលថ្មី មានទាំង គជបថ្មី មានទាំងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី តាមរបៀបបច្ចេកទេសថ្មី រួមផ្សំ ជា មួយនឹងការចូលរួមថ្មីយ៉ាងច្រើនកុះករពីយុវជនបន្តវេន និងសមាជិកនៃសង្គមជាតិយើង។ផ្នត់គំនិត គិតជាវិជ្ជមានថ្មី ចាប់ផ្តើមហើយ ដោយកែប្រែគំនិតគិតផ្កាប់មុខ ដែលនាំអោយប៉ះពាល់ដល់ផល ប្រយោជន៍រួម គឺ សង្គមជាតិខ្មែរ »។

លោកបន្តថា ២០១៧ ជួននឹងអ្វីដែលថ្មី  គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ  ដែលជាការសម្រេចចិត្តថ្មី របស់សមាជិកមូលដ្ឋានភូមិ  ឃុំនោះ ដែលជាបំណងប្រាថ្នាចង់បានការគ្រប់គ្រងដឹកនាំថ្មីមួយតាមគោលការណ៍អភិបាលកិច្ចល្អ ។ ប៉ុន្តែ ក៏តម្រូវឲ្យមានមេឃុំ ចៅសង្កាត់ថ្មី ដែលមានភាពមោះមុត ឆន្ទៈល្អថ្មី ក្នុងការបម្រើប្រជាពលរដ្ឋ ភូមិ ឃុំនោះ ឲ្យបានដល់គោលដៅដូចក្តីប្រាថ្នា ។ លោកគូសបញ្ជាក់ថា ២០១៧  សូមទេព្តាថែរក្សាព្រះ ស្វេតច្ឆត្រ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែកផ្តល់គំនិតគិតជាវិជ្ជមានថ្មី ដល់សមាជិក នៃ សង្គមខ្មែរគ្រប់ៗរូប នៃការផ្តល់តម្លៃ និងការគោរពគ្នាទៅវិញទៅមកក្នុងភាពជាមនុស្សជឿនលឿន ថ្លៃថ្នូរ ក្នុងគោលដៅមួយរក្សាស្ថិរភាព សន្តិភាព ផ្សះផ្សាជាតិ អភិវឌ្ឍជាតិយើង ប្រកបដោយការ ទទួលខុសត្រូវ៕

 អត្ថបទ ៖ ចំណាន (៤៤)

0 comments:

Post a Comment