Sunday, January 29, 2017

លោក ស សុខា វ៉ៃបក្សប្រឆាំងថា សូមកុំយករឿងផ្ទាល់ខ្លួន បែបអ៊ីចឹងៗ មករាំងខ្ទប់រឿងប្រទេសជាតិ..

News New : ជុំវិញការងាររដ្ឋសភា ក្នុងនាមជាតំណាងរាស្ត្រ មួយរូប មកពីគណបក្សប្រជាជនកម្ពុជា លោក ស សុខា បានបញ្ជាក់ថា " រដ្ឋសភាធ្វើវិសោធនកម្មដកដំណែងប្រធានក្រុមអ្នកតំណាងរាស្ត្រ មតិភាគតិចនៃរដ្ឋសភា ចេញ ខាងគណបក្សប្រឆាំង មិនគាំទ្រ និងចង់រក្សាទុក ព្រោះកន្លងមកគណ បក្សសង្គ្រោះជាតិ ចង់រក្សាវាទុកដើម្បីមានឱកាសជាស្ពានមួយសំរាប់ទំនាក់ទំនងជាមួយគណបក្ស ប្រជាជនកម្ពុជា តាមរយ:ការជួបចរចារជជែករឿងនេះរឿងនោះ សុំបញ្ហានេះ សុំបញ្ហានោះ ពិសេស ជជែកតែរឿងនយោបាយ និងរឿងសកម្មជនរបស់ខ្លួនប្រព្រឹត្តបទល្មើសប៉ុណ្ណោះ ។ លោក ស សុខា បញ្ជាក់បន្ថែមទៀតថា បើតាមលោកដឹង គណបក្សសង្គ្រោះជាតិ ជាអ្នកសុំលើក រឺពន្យាពេលជួបគ្នា ក្រុមតំណាងរាស្ត្រមតិភាគច្រើន ៤ដងទៅហើយ ដោយមិនដឹងពីមូលហេតុអ្វីគ្រាន់តែថា រវល់ ប៉ុន្តែ  មិនដឹងរវល់រឿងអី ? មើលទៅគណបក្សសង្គ្រោះជាតិ រវល់ជាងគណបក្សប្រជាជនកម្ពុជា ដែលជា អ្នកដឹកនាំប្រទេសជាតិ ទាំងមូលទៅទៀត ។ លោក ស សុខា បានបន្តទៀតថា  តែបើតាមព័ត៌មាន បែកធ្លាយគឺ មន្ត្រីគណបក្សសង្គ្រោះជាតិខ្លះ សូម្បីតែនៅការិយាល័យរដ្ឋសភា  ក៏មានលេចលឺរឿង ស្នេហាស្រីញីអូនបងដែរ ។ លោក ស សុខា ក៏បានសង្កត់ធ្ងន់ផងដែរថា " សូមកុំយករឿងផ្ទាល់ខ្លួន បែប អ៊ីចឹងៗ មករាំងខ្ទប់រឿងប្រទេសជាតិ" ។ លោក ស សុខា ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសកម្មជន និងវាគ្មិនយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកស្វាយ អន្ទរ ដែលមកពីស្រុក ក្រុង ទាំង៧ ប៉ែកខាងជើង របស់ខេត្តព្រៃវែង ចំនួន ១ ១២៦នាក់ នាព្រឹកម៉ិញ នេះ៕





អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment