Sunday, January 1, 2017

សម្តេចតេជោ ៖ សម្តេចស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស ស្នេហាជាតិ សាសនា ព្រះមហាក្សត្ររហូតអស់មួយព្រះជន្ម

News New : សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  អញ្ជើញគោរព វិញ្ញាណក្ខន្ធសម្តេចស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស នា ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នេះ​ នៅវត្តបុទមវត្តី រាជធានីភ្នំពេញ ដែលព្រះអង្គបានយាងសោយទីវង្គត់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១០:៤៥ នាទីព្រឹក ក្នុងព្រះជន្ម ៨០ព្រះវស្សា ដោយរោគាពាធ ។ នេះគឺជា ការបាត់រាជវង្សខ្មែរមួយ ព្រះអង្គ ដែលទ្រង់មានឆន្ទៈមនសិការស្នេហាជាតិ សាសនា ព្រះមហាក្សត្ររហូតអស់មួយព្រះជន្ម និងក៏ដូចជា ការបាត់បង់ស្វាមី បិតា ប្រកប​ដោយព្រហ្មវិហារធម៌ ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានផ្ញើ​សាររំលែកទុក្ខជូនអ្នកម្នាង ស៊ីសុវត្ថិ កន្ឋីរ៉េត កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ។ សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស គឺជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហា​ក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាអតីតអនុប្រធានទី១ ព្រឹទ្ធសភាជាតិ នីតិកាលទី១ និងទី២ ។ ព្រះអង្គ ជាព្រះរាជបុត្រារបស់ព្រះករុណាព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស ដែលជាព្រះ​រាជបុត្រាចុងក្រោយ នៅរស់រានមានជីវិតដល់សព្វថ្ងៃ ។ ព្រះអង្គ ក៏ត្រូវជាព្រះបិតុលាបង្កើត ( ឪពុកមារ )  ព្រះករុណាព្រះ បាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ៕






 អត្ថបទ ៖ ឡាង បូរិន



0 comments:

Post a Comment