Wednesday, January 25, 2017

ព្រះមហាក្សត្រ ប្រគល់សញ្ញាបត្រដល់សាមណនិស្សិត និស្សិត ពីពុទ្ធកសាកលវិទ្យាល័យ សីហមុនីរាជា

News New : ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា បានព្រះប្រទាន ប្រគេនសញ្ញាបត្រ ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់  ដល់សាមណនិស្សិត និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលទទួលបានជ័យលាភី សរុបប្រមាណជាង ៤០០អង្គ/នាក់។មានព្រះបន្ទូលក្នុងពិធីប្រទានសញ្ញាបត្រ កាលពីថ្ងៃទី២៥ ខែមករា នៅព្រះបរមរាជ វាំង ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះអង្គបានវាយតម្លៃខ្ពស់ចំពោះការខិតខំរៀន សូត្ររបស់សាមណនិស្សិត និស្សិត ដែលទទួលបានជ័យលាភី ថ្ងៃនេះ ។ ព្រះអង្គបញ្ជាក់ថា « ទូល ព្រះបង្គំព្រះករុណា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សាមណនិស្សិត & និស្សិត ទំាងអស់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានខិតខំជំនះ  រាល់ឧបសគ្គគ្រប់បែប យ៉ាង ក្នុងការក្រេបជញ្ជក់ចំណេះដឹង  ទាំងផ្នែកព្រះធម៌វិន័យ  និងផ្នែកវិទ្យាសាស្ត្រផ្សេងៗ  ដើម្បីជា ទុន ក្នុងការបំពេញការងារ ទំាងផ្នែកពុទ្ធចក្រ  និងអាណាចក្រ សំដៅរួមចំណែកកសាងសង្គមជាតិ យើងឲ្យទទួលបាននូវសេចក្តីសុខ សន្តិភាពជាទូទៅ» ។ ព្រះអង្គមានព្រះបន្ទូល ឆ្លងតាមការដឹកនំា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សង្គមជាតិទទួលបាននូវ សេចក្តីសុខសន្តិភាព និងការរីកចម្រើនលូតលាស់លើគ្រប់វិស័យ។ ក្នុងនោះវិស័យពុទ្ធិកសិក្សាចាប់ តំាងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា ក្រោមការគ្រប់គ្រងឧបត្ថម្ភគំាទ្ររបស់សម្តេចអគ្គ មហាសង្ឃរាជ សម្តេចព្រះសង្ឃព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ បានរីកចម្រើនលូត លាស់ខ្លំាងក្លាគួរអោយកត់សម្គាល់។ កុលបុត្រខ្មែរ ទំាងគ្រហស្ថ និងព្រះសង្ឃបានធ្វើការសិក្សានៅ ទូទំាងប្រទេស។ ជាមួយគ្នានោះដែរ សម្តេចព្រះបរមនាថ សីហមុនី ក៏បានស្នើដល់សាមណនិស្សិត និស្សិតទំាងអស់ ត្រូវខិតខំថែរក្សាវប្បធម៌ អក្សសាស្ត្រខ្មែរ ប្រពៃណីជាតិ តាមគន្លងព្រះធម៌ ដែលជា អត្តសញ្ញាណជាតិ ឲ្យបានគង់វង្ស និងធ្វើការផ្សព្វផ្សាយបានគេយល់ដឹងកាន់តែទូលំទូលាយធំថែម ទៀត ។ 
សូមបញ្ជាក់ថា ក្នុងពិធីយាងអញ្ជើញពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យា ធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។

តំណាងពុទ្ធិកសាកលវិទ្យាល័យមានថ្លែងថា សាមណសិស្ស និសិ្សត ទទួលជ័យលាភីជាង ៤០០ អង្គ /នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០អង្គ/ នាក់។ សាមណនិស្សិត និស្សិត ដែលទទួលបាន សញ្ញាបត្រមានមុវិជ្ជា អក្សរសាស្ត្រអង់គ្លេស មុខវិជ្ជានីតិសាស្ត្រ មុខវិជ្ជាវិទ្យាសាស្ត្រអប់រំ ទស្សនៈ វិជ្ជា និងមុខវិជ្ជាផ្សេងទៀត ។

គួរបញ្ជាក់ថា ក្នុងពិធីទទួលសញ្ញាបត្រនោះដែរ ក៏មានអ្នកសារព័ត៌មានកោះសន្តិភាព , វិទ្យុស្ត្រីFM 102  ក៏បានចូលរួមទទួលសញ្ញាបត្រផងដែរ ។ ក្នុងពិធីនោះដែព្រះមហាក្សត្រ ត្រង់ក៏បានព្រះទាន ទាយវត្ថុ និងថវិកាមួយចំនួនដល់សាមណនិស្សិត និស្សិតផងដែរ ៕

 អត្ថបទ ៖ ចំណាន (៨០)

0 comments:

Post a Comment