Wednesday, January 25, 2017

សាលារាជធានីភ្នំពេញ ប្តេជ្ញាអនុវត្តតាមអនុសាសន៍សម្តេចក្រឡាហោម ស ខេង ទាំង ៥ចំណុច...

News New : នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបិទ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ ។ សម្តេចក្រឡាហោម បានធ្វើការកោតសរសើរ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចទាំងការងាររដ្ឋបាលផ្តល់សេវាតម្រូវការ សេវា សំណូមពរ កិច្ចការពារសន្តិសុខ សណ្ឋាប់ធ្នាប់ និងស្ថិរភាពសង្គមកន្លងមកនោះ ទោះបីជានៅមាន ចំណុចខ្វះខាតមួយចំនួនក៏ដោយ ។ នាឱកាសនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការប្ដេជ្ញា អនុវត្តតាមអនុសាសន៍របស់សម្តេចទាំង ៥ចំណុច ដូចខាងក្រោម ៖
១-ខិតខំប្រឹងប្រែងប្រមូលផ្តុំគ្រប់វិស័យ គ្រប់លទ្ធភាពបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។
២-ខិតខំពង្រឹងយន្តការការងារគ្រប់វិស័យ ដើម្បីផ្តល់សេវាសង្គមឱ្យកាន់តែមានប្រសិទ្ធភាព។
៣-បន្តរៀបចំ គិតគូរ និងថែរក្សាបរិស្ថាន និងលើកកម្ពស់សោភណភាពទីក្រុង។
៤-ពង្រឹងការអនុវត្តច្បាប់ និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធានាគណនេយ្យភាពជូនប្រជា ពលរដ្ឋ ។
៥-បន្តពង្រឹង និងទប់ស្កាត់រាល់បទល្មើសទាំងអស់ ដែលកើតមានតាមមូលដ្ឋាន សំដៅកាត់បន្ថយ បទល្មើសផ្សេងៗឱ្យបានជាអតិប្បរមា៕























 អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment