Thursday, January 5, 2017

សម្តេចក្រឡាហោម ស ខេង ឆ្លើយតបទៅឯកឧត្តម កឹម សុខា យ៉ាងខ្លីថា ក្រោយថ្ងៃទី១១...

News New : ក្រោយភាពស្ងប់ស្ងាត់មួយរយៈពេលមក គណបក្ស ដែលមានអាសនៈទំាងពីរ គ្រោង នឹងជួបពិភាក្សាគ្នា ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខាងមុខ នេះបើកា ឲ្យដឹងនូវលិខិតឆ្លើយឆ្លង របស់ប្រធានក្រុមដឹកនាំភាគតិច នឹងភាគច្រើនក្នុងសភា ។ គម្រោងជួបចរចារវាងថ្នាក់ដឹកនំាសភា ភាគច្រើន និងភាគតិចនេះ បន្ទាប់ពីលោក កឹម សុខា ប្រធានក្រុមសភាភាគតិច និងជាប្រធានស្តីទី គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៥ ខែកមរា ឆ្នាំ២០១៧ បានសសេរលិខិតមួយច្បាប់ផ្ញើទៅកាន់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមសភាភាគច្រើនក្នុងសភា ដើម្បីស្នើសុំកំណត់ ពេលវេលា នៃការជួបប្រជុំរវាងថ្នាក់ដឹកនំាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ។ លោក កឹម សុខា បានបញ្ជាក់ថា« ចាប់តំាងពីសមាសភាពថ្នាក់ដឹកនំាតំណាងរាស្ត្រនៃគណបក្ស សង្គ្រោះជាតិ  ត្រូវបានធ្វើការកែសម្រួលមក  ថ្នាក់ដឹកនំាតំណាងរាស្ត្រ នៃគណបក្សទំាងពីរ  ដែល មានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ  នៅមិនទាន់ បានជួបគ្នានៅឡើយ ។ ថ្នាក់ដឹកនំាតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ ចង់អោយមានការជួប ប្រជុំរវាងថ្នាក់ដឹកនំាតំណាងរាស្ត្រ នៃគណបក្សទំាងពីរ   ដើម្បីពិភាក្សាការងារមួយចំនួន  នៅពេល វេលាសមស្របណាមួយ ក្នុងខែមករា ឆ្នាំថ្មីនេះ »។ លោកគូសបញ្ជាក់បន្ថែមថា « អាស្រ័យដូចនេះ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនំាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ផ្តល់សារៈសំខាន់នៃការជួបសន្ទនា គ្នារវាងគណបក្សយើងទំាងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហារបស់ ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរដោយសន្តិវិធីស្របតាមបំណងប្រាថ្នារបស់សាធារណៈជន ដែល ទន្ទឹងរងចំាចង់ឃើញ »។ ចំពោះករណីស្នើសុំជួបគ្នារបស់លោក កឹម សុខា ប្រធានក្រុមអ្នកតំណាង រាស្ត្រភាគតិចក្នុងរដ្ឋសភានេះ ក៏ត្រូវបានឆ្លើយតបជាលិខិតវិញ ដោយសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមអ្នកតំណាងរាស្ត្រភាគច្រើនក្នុងសភា វិញថា សម្តេចបានទទួល លិខិតនោះហើយ  និង អរគុណចំពោះលោក កឹម សុខា ដែលបានសម្តែងឆន្ទៈ ក្នុង ការរៀបចំឲ្យមានជំនួបរវាងថ្នាក់ដឹកនំា នៃគណបក្សទំាងពីរ ។ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា «ខ្ញុំ ក៏សូមការយោគយល់ពីលោក ចំពោះការខកខានមិនជួបប្រជុំគ្នា ក្នុងរយៈពេលកន្លងមក គឺដោយមូលហេតុកម្មវិធីការងារ របស់ខ្ញុំ មានភាពមមាញឹកខ្លំាង ។  តែខ្ញុំសង្ឃឹមថា ជំនួបពិភាក្សាការងារ រវាងគណបក្សទំាងពីរ  អាចនឹងធ្វើ ឡើង នៅក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ។ ចំពោះពេលវាលាជាក់ស្តែង គឺខុទ្ទកាល័យរបស់ខ្ញុំ នឹងជួនព័ត៌មានទៅខុទ្ទកាល័យរបស់លោក នៅពេលក្រោយ »។

សូមបញ្ជាក់ថា ការឆ្លើយឆ្លងលិខិត  ដើម្បីជូបពិភាក្សាការងាររឿងបញ្ហាជាតិ របស់ថ្នាក់ដឹកនំាគណ បក្សទំាងពីរ បន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានរដ្ឋសភាអនុម័ត យល់ព្រមឱ្យលោក កឹម សុខា ជំនួសតួនាទីលោក សម រង្ស៊ី  ប្រធានគណបក្សសង្គ្រោះជាតិ  ដែល កំពុងរស់នៅក្រៅប្រទេស ដើម្បីជជែកការជាមួយសម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ លើសពីនេះទៀត តួនាទីរបស់លោក កឹម សុខា ក៏ត្រូវបានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលស្គាល់ និងថា មានសិទ្ធិជជែកការងារដោយផ្ទាល់ ជាមួយ សម្តេចផងដែរ ៕

 អត្ថបទ ៖ ចំណាន(៥៣)

0 comments:

Post a Comment