Monday, January 16, 2017

លោក ពេជ្រ ស្រស់ ថា ជីវិតនយោបាយរបស់លោក កឹម សុខា នឹងអាចរលាយហើយ បើមិន...

News New : មេគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអះអាងថា ជីវិតនយោបាយរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងអាចរលាយដោយសារមន្រ្តីថ្នាក់មូលដ្ឋាន សុទតែបក្ខពួករបស់លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ។ លោក ពេជ្រ ស្រស់ ប្រធាន គណបក្សយុវជនកម្ពុជា បានសរសេរលើទំព័រ Face Book Page ផ្លូវការផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ៖ (តំណាងបក្សសិទ្ឋិមនុស្សតាមឃុំជ្រុះគ្មាននៅសល់....ក្រោយពីខ្ញុំបានចុះសំណេះសំណាលជាមួយ អ្នកចុះចូលជាមួយគណបក្សយុវជនកម្ពុជា នៅខេត្តត្បូងឃ្មុំ អស់រយៈពេល ៨ថ្ងៃមកនោះ ខ្ញុំបានលឺ ព័ត៌មានជាច្រើនពីបេក្ខជនក្រុមប្រឹក្សាឃុំបក្សសិទ្ឋិមនុស្ស បានរៀបរាប់ថា ពួកគាត់ត្រូវបានបក្ខពួក លោក សម រង្ស៊ី ជម្រុះពួកគាត់ចេញពីបញ្ជីឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបក្ខពួកលោក សម រង្ស៊ី ដាក់លេខរៀងអោយពួកគាត់ស្ថិតក្នុងលេខរៀងស្អុយ ពោលគឺលេខរៀងសម្រាប់ធ្លាក់ ។ ប្រធានគណបក្សយុវជន ក៏បានបញ្ជាក់ផងដែរថា « លើសពីនេះទៅទៀត បក្ខពួកលោក សម រង្ស៊ី បានឡាំប៉ា នៅពេលក្រុមនេះ បោះឆ្នោតផ្ទៃក្នុង គឺចាញ់ក្រុមបក្សសិទ្ឋិមនុស្ស ។ ដូច្នេះ បេក្ខជនក្រុម ប្រឹក្សាឃុំ សង្កាត់ មកពីបក្សសិទ្ឋិមនុស្ស បាននិយាយតៗគ្នាថា លទ្ឋិប្រជាធិបតេយ្យរបស់គណបក្ស សង្រ្គោះជាតិ បច្ចុប្បន្នធ្វើឲ្យតែល្អមើលទេ ។ ផ្ទុយទៅវិញនោះ លទ្ឋិប្រជាធិបតេយ្យរបស់គណបក្ស សង្រ្គោះជាតិ ពោលពេញទៅដោយភាពអស់សង្ឃឹម និងឈឺចាប់ ដោយសារអ្នកឈ្នះក្លាយទៅជា អ្នកចាញ់ ព្រោះក្រុមជើងកាងមកពីបក្ស សម រង្ស៊ី ធ្វើការប្រឆាំងទាំងជាមួយដៃគូរនយោបាយខាង ក្រៅទាំងដៃគូរនយោបាយខាងក្នុង ទោះបីពួកនេះ បានបោះឆ្នោតផ្ទៃក្នុងចាញ់ ក៏ពួកនេះ ប្រឆាំង ឲ្យលទ្ឋផលឈ្នះវិញដែរ ។ ក្នុងន័យនេះ ជីវិតនយោបាយរបស់លោក កឹម សុខា នឹងអាចរលាយ ដោយសារមន្រ្តីថ្នាក់មូលដ្ឋានសុទតែបក្ខពួករបស់លោក សម រង្ស៊ី ទាំងអស់៕

អត្ថបទ ៖ ចំណាន (៦៧)

0 comments:

Post a Comment