Saturday, January 14, 2017

សម្តេចក្រឡាហោម ស ខេង ថា ៖ ការបោះឆ្នោតឆ្នាំ៩៣ មិនមែនដើម្បីប្រជាធិបតេយ្យទាំងស្រុងទេ គឺដើម្បី...

News New : សម្តេចក្រឡាហោម  ស ខេង  អនុប្រធានគណបក្សប្រជាជនកម្ពុជា  និងជាឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា " បើតាមការវិភាគរបស់សម្តេច យល់ថា ការបោះឆ្នោត សកលជ្រើសរើសតំណាងរាស្ត្រ កាលពីឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតមួយ ដែលព្រះរាជាណាចក្រ កម្ពុជាយើង ធ្វើឡើងដើម្បី សន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ  ចៀសជាងការធ្វើឡើង ដើម្បីប្រជាធិបតេយ្យ"។ ក្នុងន័យនេះ សម្តេចក្រឡាហោម បានបញ្ជាក់ថា" ដោយកម្ពុជាយើងពេល នោះ មិនទាន់មានសុខសន្តិភាពបរិបូរ គឺមានអ្នកនៅក្នុងព្រៃបង្កសង្គ្រាមជារាំរៃ"។ ហើយបើការបោះ ឆ្នោតពេលនោះ (៩៣) គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតតែម្នាក់ឯង រឺ ដឹកនាំប្រទេសតែម្នាក់ឯង គឺ សង្គ្រាមមិនបញ្ចប់ឡើយ ពោលគឺ កម្ពុជា ក៏ពុំមានសន្តិភាពពេញបរិបូរណ៍ដែរ ។ ក្នុងន័យនេះដែរ សម្តេចបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលធានាបាននូវសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិគ្រប់ពេលវេលា។ ដូច្នោះ ការបោះឆ្នោតឆ្នាំ១៩៩៣ ជាការបោះឆ្នោត ដើម្បីស្វែងរក សន្តិភាពពេញបរិបូរ និងការផ្សះផ្សា បង្រួបបង្រួមជាតិ ចៀសជាងដើម្បីលទ្ធិប្រជាធិបតេយ្យ ។ ប៉ុន្តែ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ផងដែរថា " នេះគ្រាន់តែជាការវិភាគរបស់ខ្ញុំប៉ុណ្ណោះ " ។

សម្តេចក្រឡាហោម បានថ្លែងបែបនេះ នៅក្នុងឱកាស  ដែលសម្តេច  បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ត ស សុខា  ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ  នៅទូទាំងស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ៕
















អត្ថបទ ៖ អារុណ

0 comments:

Post a Comment