Recent Posts

Seo Services

កម្ពុជាមានសហជីពមូលដ្ឋាន៣.៥០០ សហព័ន្ធសហជីពចំនួន១០០ និងសហភាពសហជីពមានចំនួន១៧



News New : លោក អ៊ិត សំហេង រដ្ឋមន្រ្តីមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមាន ប្រសាសន៍ថា បច្ចុប្បន្នសហជីពមូលដ្ឋានមានចំនួនកើនឡើងដល់៣.៥០០ សហព័ន្ធសហជីពចំនួន ១០០ និងសភាពសហជីពមានចំនួន ១៧ ។ ហើយនាពេលខាងមុខ  ក៏នឹងរៀបចំឲ្យមានក្រុមប្រឹក្សា ជាតិសហជីពមួយទៀត ដែលជាតំណាងសហជីពទាំងអស់ផងដែរ ។ ថ្លែងប្រាប់អោយដឹង ក្នុងពិធី អបអរសាទរពិធីប្តូរវេណពីអាណត្តិទី១ ទៅអណត្តិ២ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា  កាលពី ពេលថ្មីៗនេះ នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សិទ្ធិសេរីភាព របស់សហជីព និងអង្គការវិជ្ជាជីវៈ នៅកម្ពុជា គឺល្អប្រសើរជាងមុន។ លោកបញ្ជាក់បន្ថែមថា«បន្ទាប់ពីដាក់ឲ្យដំណើរការច្បាប់ស្តីពីសហជីព ដែល បានបង្កើតឡើងមកដល់ពេលនេះ ចំនួនបញ្ជីការ និងចំនួនអង្គការសហជីព ក៏មានការកើនឡើង ផងដែរ ។ ដោយឡែក បើនិយាយពីបុគ្គលណាម្នាក់ ដែលចង់បង្កើតសហជីព និងមានសិទ្ធិអាច បង្កើតឡើង លោកបានលើកឡើងថា បុគ្គលនោះត្រូវតែច្បាស់លាស់និងប្រសើរជាងមុន ពោលគឺ មិនតម្រូវឲ្យជននោះមានបែបបទ និងស្មុកស្មាញច្រើន ដូចជាលិខិតថ្កោលទោស ដែលមិនតម្រូវឲ្យ បញ្ជាក់ពីក្រសួងយុត្តិធម៌ ដោយបុគ្គលរូបនោះ អាចមានសិទ្ធិបញ្ជាក់ដោយខ្លួនឯងផ្ទាល់ ថាពិតជា គ្មានទោស ឬជាប់ពាក់ព័ន្ធជាមួយបទបញ្ញត្តិណាមួយនោះឡើយ »
   
លោក តុល ផាន់មឿង ដែលទើបចូលកាន់តំណែងជា ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ហៅ កាត់ជាភាសាអង់គ្លេសថា CCNU បានប្តេជ្ញាថា នឹងព្យាយាមដឹកនាំក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ឆ្ពោះទៅមុខ ដើម្បីកុំឲ្យមានបញ្ហា និងសាមគ្គីភាពផ្ទៃក្នុងជាមួយក្រុមការងារ និងរួបរួមគ្នា ដើម្បីធ្វើ កិច្ចការសហជីពឲ្យរលូន ដើម្បីកុំឲ្យមានបញ្ហានិងការដឹកនាំ។ លើសពីនេះទៅទៀត គឺបន្តការការ ងារកសាងបក្ស កសាងអង្គការ សហជីព និងចលនាកម្មករនិយោជិត តាមរោងចក្រសហគ្រាស គ្រឹះស្ថានឲ្យកាន់តែល្អប្រសើរ៕

 អត្ថបទ ៖ ចំណាន (៤៨)
កម្ពុជាមានសហជីពមូលដ្ឋាន៣.៥០០ សហព័ន្ធសហជីពចំនួន១០០ និងសហភាពសហជីពមានចំនួន១៧ កម្ពុជាមានសហជីពមូលដ្ឋាន៣.៥០០ សហព័ន្ធសហជីពចំនួន១០០ និងសហភាពសហជីពមានចំនួន១៧ Reviewed by Unknown on 5:26:00 AM Rating: 5

No comments:

Powered by Blogger.