Monday, January 16, 2017

ប្រតិភូក្រុមមិត្តភាពសភាជប៉ុន-មេគង្គ នៃប្រទេសជប៉ុន ទទួលយកសំណើសម្តេចចក្រី ហេង សំរិន ទាំងអស់

News New : ក្នុងកិច្ចជំនួបជាមួយគណៈប្រតិភូក្រុមមិត្តភាពសភាជប៉ុន-មេគង្គនៃសភាប្រទេសជប៉ុន ដឹកនាំដោយលោក រី ហ្សិអុណូយ៉ា ( Ryu SHIONOYA) ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ មករានេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់គណៈប្រតិភូ ជួយជំរុញ និងផ្សព្វផ្សាយដល់អ្នកវិនិយោគ  និងអ្នកទេសចរណ៍ប្រទេសជប៉ុន  មកបណ្តាក់ទុន និង កម្សាន្តនៅកម្ពុជាអោយបានច្រើនថែមទៀត ដែលជាផ្នែកសំខាន់មួយ  ក្នុងការជួយអភិវឌ្ឍប្រទេស កម្ពុជា និងផ្តល់ការងារដល់ពលរដ្ឋខ្មែរឲ្យកាន់តែច្រើន ។

គណៈប្រតិភូក្រុមមិត្តភាពសភាជប៉ុន-មេគង្គ នៃសភាប្រទេសជប៉ុន ដែលមានលោក រី ហ្សិអុណូយ៉ា ជាប្រធាន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា  ដើម្បីចូលរួម កិច្ចប្រជុំស្តីពីសកម្មភាពក្រុមមិត្តភាពសភាជប៉ុន - មេគង្គ នេះ  និងត្រូវបានអនុញ្ញាតចូលជួបសម្តែង ការគួរសមជាមួយសម្តេចប្រធានរដ្ឋសភា។លោកប្រធានគណៈប្រតិភូ បានគំាទ្រការស្នើឡើងរបស់ សម្តេចប្រធានរដ្ឋសភា និងបានសន្យាថា នឹងខិតខំជំរុញអ្នកវិនិយោគ និងទេសចរ នៃប្រទេសជប៉ុន មកកម្ពុជាឲ្យបានច្រើនឡើងៗ ។ លោកបានគូសបញ្ជាក់ថា សំណើ របស់សម្តេចប្រធាន  ស្របទៅ នឹងគោលបំណង នៃបេសកកម្មក្រុមមិត្តភាពសភាជប៉ុន -មេគង្គ ដែលបង្កើតឡើង  ដើម្បីជំរុញចរន្ត ពាណិជ្ជកម្ម  សេដ្ឋកិច្ច  និងការបណ្តុះបណ្តាលធនធានមនុស្ស នៃបណ្តាប្រទេស នៅក្នុងតំបន់ទន្លេ មេគង្គ។

សូមជម្រាបថា ក្រុមមិត្តភាពសភាជប៉ុន-មេគង្គ បានបង្កើតឡើង នៅឆ្នាំ២០១៥ ។  ក្នុងនាមរដ្ឋសភា កម្ពុជា សម្តេចចក្រី ហេង សំរិន បានស្វាគមន៍ចំពោះលោក រី ហ្សិអុណូយ៉ាប្រធានសមាគមមិត្តភាព សភាជប៉ុន-មេគង្គ ព្រមទាំងសមាជិកគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះ រាជាណាចក្រកម្ពុជា ។ “វត្តមានរបស់គណៈប្រតិភូ នាពេលនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីការបន្ត លើកកម្ពស់ ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងចំណងមិត្តភាពស្អិតរមួតរវាងប្រជាជន នៃប្រទេសយើង ទាំងពីរ កម្ពុជា- ជប៉ុន ដែលមានជាយូរលង់មកហើយ ឲ្យកាន់តែរឹងមាំទ្វេដងថែមទៀត ” នេះជាការ គូសបញ្ជាក់របស់ សម្តេចប្រធានរដ្ឋសភា ។ សម្តេចចក្រី បានមានប្រសាសន៍បន្តថា  ចាប់តាំងពីឆ្នាំ ២០១៣ ដែលប្រទេសកម្ពុជា និងជប៉ុន បានសម្រេចតម្កើនកម្រិតទំនាក់ទំនងទៅជា “ ភាពជាដៃគូរ យុទ្ធសាស្រ្ត” រួចមក ឃើញថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ បានប្រព្រឹត្ត ទៅយ៉ាងរលូននៅគ្រប់កម្រិត គ្រប់វិស័យ កាន់តែមាន  ភាពរស់រវើក  និងស៊ីជម្រៅ បានប្រែក្លាយជា លទ្ធផលជាក់ស្តែងយ៉ាងច្រើនឥតគណនា សំដៅរួមចំណែកអភិវឌ្ឍកម្ពុជា។ សម្តេចបន្តថា ជាមួយ គ្នានេះ ទំនាក់ទំនងនៃសភាប្រទេសទំាងពីរ ដែលបានចាប់ផ្តើមឡើងនៅក្នុងទសវត្សរ៍ឆ្នាំ៩០ ក៏មាន ការរីកចម្រើនជាលំដាប់លើកិច្ចសហប្រតិបត្តិការគ្នាបានយ៉ាងល្អទំាងក្នុងក្របខណ្ឌទេ្វភាគី និងពហុ ភាគី ។

សូមជម្រាបផងដែរថា ជប៉ុនជាប្រទេសមួយស្ថិតនៅក្នុងលេខរៀងទី១ ដែលមានអ្នកវិយោគទុនមក បណ្តាក់ទុននៅកម្ពុជាក្នុងឆ្នាំ២០១៦ ។ ជាមួយការប្តេជ្ញាចិត្តថា នឹងខិតខំទាក់ទាញអ្នកវិនិយោគទុន មកបណ្តាក់ទុននៅកម្ពុជាឲ្យច្រើន ។ លើសពីនេះទៅទៀត  គណៈប្រតិភូក្រុមមិត្តភាពសភាជប៉ុន - ទន្លេមេគង្គ ក៏បានសរសើរពីសក្តានុពល និងទីតំាងភូមិសាស្រ្តរបស់កម្ពុជាផងដែរ សំរាប់កិច្ចសហ ប្រតិបត្តិការរបស់ក្រុមមិត្តភាពសភាជប៉ុន-មេគង្គ នេះ៕


 អត្ថបទ ៖ ចំណាន (៦៦)

0 comments:

Post a Comment