Wednesday, January 4, 2017

លោក សោម សូរីដា ៖ នីតិវិធីនៃការបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ២០១៧ ខុសពីមុនត្រង់...

News New : បទបញ្ហា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៤ ឆ្នាំ២១០៧ មានលក្ខខណៈខុសគ្នាច្រើន តែត្រង់ជំពូកការឃោសនាបោះឆ្នោតឃុំ សង្កាត់ នេះ បើតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត ។

 ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយធ្វើបទបង្ហាញអំពីបទបញ្ជា និងនីតិវិធី សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤  ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី៥ មករា  នេះ នៅភោជណីយដ្ឋានទន្លេបាសាក់២ លោក សោម សូរីដា បានបញ្ជាក់ថា  « ជាទូទៅបទបញ្ជា  និង នីតិវិធីថ្មី នឹងចាស់អត់ប្រែប្រួលទេ ។  ប៉ុន្តែអ្វីដែលប្រែប្រួលគឺច្បាប់ ។ គោលការណ៍សំខាន់ៗ មួយ ចំនួន មាននៅក្នុងបទបញ្ជា និងនីតិវិធីច្បាប់ ដូចជា ការកំណត់នូវសកម្មភាពរបស់គណបក្សនយោ បាយ មានសរសេរក្នុងនីតិវិធី តែអត់សរសេរក្នុងច្បាប់ទេ » ។ លោកបន្ថែមថា ក្នុងសេចក្តីព្រាងបទ បញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០១៧  ដែលត្រូវយក មកពិភាក្សាថ្ងៃនេះ និយាយពីនីតិវិធីអត់ប្រែប្រួលទេ ។ ប៉ុន្តែអ្វីដែលប្រែប្រួលនោះ គឺរយៈពេលមាន តែ១៤ថ្ងៃ ហើយសកម្មភាពហែរក្បូន មានតែពីរដងប៉ុណ្ណោះ ។ លោកបញ្ជាក់ថា « គណបក្សនយោ បាយ ដែលបានចុះបញ្ជីបេក្ខជននយោបាយ ដែលឈរឈ្មោះនៅក្នុងឃុំ សង្កាត់ណា គឺគាត់អាចធ្វើ សកម្មភាពឃោសនា ដែលការហែរក្បូនពីរដងនៅក្នុងរយៈពេលច្បាប់កំណត់ ១៤ថ្ងៃ។ ដែលនេះជា ចំណុចខុសគ្នារបស់នីតិវិធីចាស់ និងនីតិវធីថ្មី»។លោក សោម សូរីដា ក៏បានឲ្យដឹងទៀតថា សម្រាប់ ការកំណត់ឲ្យមានការហែរក្បូនតែពីរដងនោះ  គឺមិនមែនហាមឃាត់អត់ឲ្យធ្វើសកម្មភាពផ្សេងទៀត ទេ ព្រោះថា ក្នុងច្បាប់ បានអនុញ្ញាតឲ្យធ្វើសកម្មភាពផ្សេងៗបាន ។  លោកសង្កត់ធ្ងន់ថា « ការហែរ ក្បូនឃោសនាបោះឆ្នោត គឺជា សកម្មភាពមួយ នៅក្នុងសកម្មភាពជាច្រើន  ដែលពាក់ព័ន្ធនឹងសកម្ម ភាពឃោសការបោះឆ្នោត ។ ច្បាប់បានកំណត់ថា គណបក្សនយោបាយណាដែលដាក់បេក្ខជននៅ ឃុំ សង្កាត់ណា គាត់មានសិទ្ធិ ហែរក្បួននៅក្នុងឃុំ សង្កាត់ នឹងមិនអាចហួសព្រំប្រទល់ឃុំ ឬសង្កាត់ ខ្លួនបានទេ ។ អីញ្ចឹង គ.ជ.ប. ជាអ្នកអនុវត្តច្បាប់គឺ គោរពតាមច្បាប់ »។

ក្នុងករណី ដែលគណបក្សនយោបាយ ហែរក្បូនលើសការកំណត់ គ.ជ.ប. នោះ មានវិធានការតាម ច្បាប់កំណត់ តាមដំណាក់កាល និងតាមកម្រិត ។ លោកថា សម្រាប់ការហែរក្បួន បោះឆ្នោត អាច ហែរឆ្លងតាមឃុំបាន លុះត្រាតែបេក្ខជនគណបក្សនយោបាយ នោះស្នើសុំច្បាប់ជាមុន ហើយគណ បក្សនយោបាយ ត្រូវប្រាកដថា ឃុំដែលខ្លួនហែរជាប់គ្នានោះ បានដាក់បេក្ខជនឬនៅ ។

 អត្ថបទ ៖ ចំណាន (៥០)

0 comments:

Post a Comment