Tuesday, January 10, 2017

លោក អៀត សំអាត នាំអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋក្រីក្រ ២គ្រួសារ ក្នុងស្រុកពារាំង

News New : នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នេះ  លោក អៀត សំអាត  ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកពារាំង ខេត្តព្រៃវែង  និងក្រុមការងារ  បានចុះសួរសុខទុក្ខ  និងនាំយក អំណោយរបស់ឯកឧត្តម ស សុខា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជា អនុប្រធានសហភាពសហព្ធ័យុវជនកម្ពុជា ទទួលបន្ទុកចុះជួយខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្ត បន្ទាយ និងលោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រជួបការលំបាកក្នុងជីវភាព ចំនួន ០២គ្រួសារ ស្ថិត នៅក្នុងភូមិត្នោយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។

អំណោយដែលបានផ្តល់ជូន នាពេលនោះ រួមមាន ៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ  ប្រេងឆា  មី  ត្រីខកំប៉ុង ទឹកម្ទេស ទឹកសុទ្ធ ប៊ីចេក អំបិល ស្កសរ និងថវិកាមួយចំនួនទៀត។



 
អត្ថបទ ៖ អារុណ

0 comments:

Post a Comment