Thursday, January 19, 2017

លោក សម រង្ស៊ី ហៅរដ្ឋសភាខ្មែរ ថាជា រដ្ឋសភាទីងមោង...

News New : លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុង រស់នៅក្រៅប្រទេស បាន ហៅ រដ្ឋសភាបច្ចុប្បន្ន គឺជា រដ្ឋសភាទីងមោង  និងមិនបាច់ចរចាជាមួយ គណបក្សប្រជាជនកម្ពុជា ក៏គ្មានបញ្ហាដែរ ។ ការលើកឡើង របស់លោក សម រង្ស៊ី  នេះ ធ្វើក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ី សេរី កាលពីពេលថ្មីៗនេះ ។ កាលើកឡើងរបស់មេបក្សប្រឆំាងនេះ គឺធ្វើឡើងបន្ទាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំអោយរដ្ឋសភាធ្វើវិសោធនកម្មបទ បញ្ជាផ្ទៃក្នុងរដ្ឋសភា ត្រង់ប្រការ៤៨ថ្មី(បី) ជាប់ពាក់ព័ន្ធនឹងតួនាទីប្រធានក្រុមភាគតិចក្នុងរដ្ឋសភា។ ប៉ុន្តែលោក សម រង្ស៊ី ក៏បានសម្តែងការសោកស្តាយចំពោះការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្នើសុំឲ្យរដ្ឋសភាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាប្រការ ៤៨ថ្មី(បី) ផងដែរ ។ លោក បញ្ជាក់ថា « ខ្ញុំមានការសោកស្តាយ ពីព្រោះ ខ្ញុំមានជំនឿថា មិនចាំបាច់តែសម្តេច ហ៊ុន សែន គណ បក្សប្រជាជនកម្ពុជា សម រង្ស៊ី គណបក្សសង្គ្រោះជាតិ ទេ ។ យើងចង់បានទំលាប់ ឬ វប្បធម៌ថ្មីមួយ គំនិតថ្មីមួយដែលខ្មែរចេះនិយាយគ្នាក្នុងស្មារតីចេះនិយាយគ្នាទៅវិញទៅមក។ ខ្ញុំចង់ឲ្យមានទំលាប់ ថ្មីបែបនឹងហៅថា វប្បធម៌សន្ទនា ដែលត្រូវមកជំនួសវប្បធម៌ហឹង្សា វប្បធម៌កំចាត់គ្នា ។ អីចឹងខ្ញុំមាន ការសោកស្តាយ»។ យ៉ាងណាក្តីលោក សម រង្ស៊ី បានសម្តែងក្តីសង្ឃឹមថា នៅថ្ងៃណាមួយលោកនឹង ធ្វើឲ្យវប្បធម៌សន្ទនារស់រវើកឡើងវិញ ក្នុងបំណងដោះស្រាយបញ្ហាសង្គម ក្នុងស្មាតីវិជ្ជមានក្នុងការ ស្ថាបនា។ជាមួយគ្នានោះដែរ លោក សម រង្ស៊ី បានគូសបញ្ជាក់ថា បើភាគីគណបក្សប្រជាជនកម្ពុជា មិនចង់ចរចា ហើយនៅតែប្រើវប្បធម៌ដូចបច្ចុប្បន្ននោះមិនបាច់ ចរចាគ្នាគ៏បានតែ ព្រោះថា ការបោះ ឆ្នោតនៅក្នុងហិបឆ្នោតនោះទេគឺមិនមែនក្នុង រដ្ឋសភាទីងមោកសព្វថ្ងៃនេះទេនោះទេ។

 អត្ថបទ ៖ ចំណាន (៧៣)

0 comments:

Post a Comment