Friday, January 20, 2017

លោក នេត សាវឿន ស្នើឱ្យក្រុមអ្នកអនុវត្តច្បាប់ នៃគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ធ្វើរបាយការណ៍ផង

ឯកឧត្តមនាយឧត្តមសេនីយ៍នេតសាវឿន៖ ស្នើឲ្យសមាជិកក្រុមអ្នកអនុវត្តច្បាប់នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានរបបរបាយការណ៍ឲ្យបានទៀងទាត់ News New : អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមអ្នកអនុវត្តច្បាប់ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានស្នើអោយសមាជិក ក្រុមអ្នកអនុវត្តច្បាប់ត្រូវមានរបបរបាយការណ៍អោយបានទៀងទាត់  និងចរិតរបាយការណ៍ឱ្យបាន ច្បាស់លាស់ ព្រោះថា សមាជិកក្នុងក្រុមនេះ មានសមាសភាពមកពីអន្តរស្ថាប័ន ។ នៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់ក្រុមអ្នកអនុវត្តច្បាប់ ឆ្នាំ២០១៦ និងទិសដៅអនុវត្តឆ្នាំ២០១៧ កាលពីព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០១៧ នៅអគ្គស្នងការដ្ឋាននគរបាល ជាតិ លោកនាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងថា  ឆ្លងតាមការស្តាប់របាយការណ៍ យើងឃើញ ថា មានស្ថាប័នខ្លះបានធ្វើ និងមានស្ថាប័នខ្លះមិនធ្វើ។ដូច្នេះហើយសមាជិកក្នុងក្រុមអ្នកអនុវត្តដែល តំណាងឲ្យអន្តរស្ថាប័នត្រូវមានរបបរបាយការណ៍ឲ្យច្បាស់លាស់ និងទៀងទាត់។ក្នុងនាមសមាជិក ក្រុមអ្នកអនុវត្ត យើងមានភារកិច្ចបញ្ជូនព័ត៌មាន  យើងមានភារកិច្ចបំពេញថែម យើងបញ្ជូនរបាយ ការណ៍ និងមានភារកិច្ចមួយទៀត ជូនព័ត៌មានទៅប្រធានស្ថាប័ន ដើម្បីឲ្យគាត់យល់បានបណ្តើរៗ ថា ក្រសួងស្ថាប័នយើងពាក់ព័ន្ធជាមួយក្រុមអ្នកអនុវត្តច្បាប់ យើងបានធ្វើអីខ្លះ និងមិនទាន់បានធ្វើ អីខ្លះ ។ នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍បញ្ជាក់ថា អំពីរបាយការណ៍ត្រូវសរសេរ យ៉ាងម៉េច ក្រុមការងារត្រូវគិត អំពីស្ថាប័នដែលបានធ្វើ និយាយពីស្ថាប័នដែលធ្វើ អ្នកមិនបានធ្វើកុំ និយាយតែម្តង រឺក៏និយាយពីស្ថាប័នដែលបានធ្វើ និងស្ថាប័នដែលមិនបានធ្វើ រឺក៏សរសេរតែស្ថាប័ន ដែលបានធ្វើ ហើយស្ថាប័ន ដែលមិននិយាយ ច្បាស់ជាស្ថាប័ននោះ មិនធ្វើតែគ្រាន់តែ មិនបញ្ជាក់ មិនរំលេចប៉ុណ្ណឹង ។ អញ្ចឹងអ្នកអត់បានធ្វើដឹងខ្លួនហើយ អញ្ចឹងចរិតរបាយការណ៍និយាយពីស្ថាប័ន ដែលពាក់ព័ន្ធ ព្រោះយើងអន្តរស្ថាប័ន។ ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ ក៏បានដាក់ចេញនូវទិសដៅ និងផែនការសម្រាប់អនុវត្តបន្តឆាំ២០១៧ នេះផងដែរ។ តាមរបាយការណ៍បូកសរុបសភាពការណ៍ការងារប្រចាំឆ្នាំ២០១៦ ( គិតពីថ្ងៃទី២៦ ខែធ្នូ  ឆ្នាំ២០១៥ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ) របស់ក្រុមការងារអ្នកអនុវត្តច្បាប់ បានឲ្យដឹងថា នាយកដ្ឋានជំនាញ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខិតខំតាមដានស្រាវជ្រាវ បង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន ៩២ករណី/ ៩៤ករណី ( បើប្រៀប ធៀបឆ្នាំ២០១៥ មានការថយចុះចំនួន ២ករណី ស្មើ២,១២% ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលា ដំបូងបានចំនួន១១៣នាក់/១២៤នាក់ ស្រី៤៦នាក់) ក្នុងនោះជនសង្ស័យជាអនីតិជនចំនួន ១២នាក់ និងបរទេសចំនួន ៨នាក់ (សញ្ជាតិឥណ្ឌា ១នាក់ ហូឡង់ ២នាក់ កូរ៉េ ១នាក់ ប៉ាគីស្ថាន ១នាក់ ថៃ ១ នាក់ វៀតណាម ១នាក់ និងអូស្រ្តាលី១នាក់)។សង្រ្គោះជនរងគ្រោះបានចំនួន ២៩៨នាក់/២៤៤នាក់ ក្នុងនោះអាយុក្រោម ១៥ឆ្នាំ ៤៧នាក់ អាយុ១៥ - ១៧ឆ្នាំ ៤៤នាក់ និងអាយុ ១៨ឆ្នាំឡើង ២០៧នាក់ (ដោយប្រគល់ឲ្យមន្ទីរសង្គមកិច្ចចំនួន ១៦១នាក់ អង្គការ ៧នាក់ និងប្រគល់ឲ្យគ្រួសារគ្រប់គ្រង់វិញ ចំនួន ១៣០នាក់ ) ។ អំពើជួញដូរមនុស្សបង្រ្កាប បានសរុបចំនួន ២៧ករណី / ៤៤ករណី ឃាត់ជន សង្ស័យចំនួន ៣៩នាក់(ស្រី២១នាក់) ជនបរទេសចំនួន ៣នាក់(សញ្ជាតិប៉ាគីស្ថាន១នាក់ ថៃ ១នាក់ និងកូរ៉េ ១នាក់) សង្រ្គោះជនរងគ្រោះចំនួន ១១១នាក់ អាយុក្រោម ១៥ឆ្នាំ ៧នាក់ អាយុ១៥- ១៧ឆ្នាំ ២៣នាក់ អាយុ ១៨ឆ្នាំឡើង ៨១នាក់ ( ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៣៣នាក់ និងគ្រួសារ ៧៨នាក់ ) ។ អំពើធ្វើអាជីវកម្មផ្លូវភេទ បង្រ្កាបសរុបចំនួន ៦៥ករណី/៥០ករណី ឃាត់ជនសង្ស័យចំនួន ៧៤នាក់ (ស្រី ២៥នាក់ ) ក្នុងនោះដែរ ជនសង្ស័យជាអនីតិជនចំនួន ១២នាក់ និងជនបរទេសចំនួន ០៥នាក់ (សញ្ជាតិឥណ្ឌា ១នាក់ ហូឡង់ ២នាក់ វៀតណាម ១នាក់ និងអូស្រ្តាលី ១នាក់)សង្រ្គោះជនរងគ្រោះ ចំនួន ១៨៧នាក់ អាយុក្រោម ១៥ឆ្នាំ ៤០នាក់ អាយុ ១៥ - ១៧ឆ្នាំ ២១នាក់ និងអាយុ ១៨ឆ្នាំ ឡើង ១២៦នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច១២៨នាក់ អង្គការ ៧នាក់ និងប្រគល់ឲ្យគ្រួសារគ្រប់គ្រងវិញ ចំនួន ៥២នាក់) ៕

 អត្ថបទ ៖ ម៉ៅ ស៊ីវន

0 comments:

Post a Comment