Sunday, January 8, 2017

លោក ចេវ ហាក់ ប្រគល់ថ្នាំពេទ្យជូនឯកឧត្តម ស សុខា សំរាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ព្យាបាលពលរដ្ឋ...

News New : លោក ចេវ ហាក់ អនុប្រធានក្រុមការងារចុះជួយស្រុកពាមជរ របស់សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នេះ  បាននាំយកថ្នាំពេទ្យគ្រប់ប្រភេទ មួយចំនួនធំ ទៅប្រគល់ជូនឯកឧត្តម ស សុខា តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ។

នាឱកាសនោះដែរ លោក ស សុខា ក្នុងនាមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា  ក៏បានសរសេរបង្ហោះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ដែលមានខ្លឹមសារ ដូចខាងក្រោម ៖
" ឱសថទាន ( ការផ្ដល់ថ្នាំពេទ្យ ) ជាទានដ៏ប្រពៃក្រៃមួយ សម្រាប់​សង្គ្រោះ​ជីវិត និងថែ​ទាំ​សុខ​ភាព​​មនុស្ស ។ នេះក៏ជា​ការ​ចូលរួម​លើក​កម្ពស់​សិទ្ធិ​ទទួល​បានការថែទាំសុខភាព  និងសិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ប្រជាជន​ដែរ ។
-សូមថ្លែងអំណរគុណជាអនេកចំពោះលោក ចេវ ហាក់ អនុ​ប្រធាន ក្រុមការងារ ចុះជួយ សសយក ស្រុកពាមជរ ខេត្តព្រៃវែង ដែល​បាន​នាំ​យកថ្នាំពេទ្យមកជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ។
-ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងយកថ្នាំទាំងនេះ ចុះពិនិត្យព្យាបាល​ជំងឺ​ជូនប្រជាជន តាមខេត្ត គោលដៅ (ព្រៃវែង បាត់ដំបង បន្ទាយ​មាន​ជ័យ​) ដោយ​មិន​ប្រកាន់​និន្នាការ​នយោ​បាយ​។
-ជាក់ស្ដែង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នេះ នឹងចុះទៅពិនិត្យព្យាបាល​ជំងឺ​ជូនប្រជាជននៅក្នុង ស្រុកពាមជរ ខេត្តព្រៃវែង  នាថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៧  ខាងមុខនេះ  ដោយមានការអញ្ជើញពី សំណាក់សម្ដេចក្រឡា ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអធិបតី ៕

អត្ថបទ ៖ អារុណ

0 comments:

Post a Comment