Monday, January 23, 2017

រូបភាព ១សន្លឹក របស់ឯកឧត្តម ស សុខា បានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើល និងឆ្ងល់យ៉ាងខ្លាំង...?

News New : រូបភាព ១សន្លឹក របស់ឯកឧត្តម ស សុខា តំណាងរាស្ត្រវ័យក្មេងពីគណបក្សប្រជាជន កម្ពុជា មណ្ឌលព្រៃវែង បានធ្វើអោយអ្នកលេងប្រព័ន្ធផ្សព្វផ្សាយសង្គម ( Face book ) មានការឆ្ងល់ គឺ រូបភាព ដែលឯកឧត្តម លើកដៃសំពះ មុននឹងកាត់ខ្សែបូរ ។

ជុំវិញរូបភាពលើកដៃសំពះ មុននឹងកាត់ខ្សែបូរ របស់ឯកឧត្តម ស សុខា នេះ  ភ្នាក់ងារ  News New បានជួបសំភាសន៍តាមទូរស័ព្ទជាមួយលោក សែម គន្ធា ជំនួយការឯកឧត្តម ស សុខា បានបញ្ជាក់ ថា មូលហេតុដែលឯកឧត្តម ស សុខា លើកដៃសំពះ មុននឹងកាត់ខ្សែបូរនេះ គឺឯកឧត្តម ធ្វើការបួង សួងដល់ទេវតា និងវត្ថុសក្តិសិទ្ធទាំងឡាយ គឺដើម្បីឱ្យជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីសួស្តី ដល់ ស្នាក់ការបក្សថ្មី ដែលកំពុងសម្ពោធបើកដំណើរការ ក៏ដូចជា បួងសួងសូមអោយទេវតាជួយថែរក្សា បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ សូមអោយប្រកបដោយសេចក្តីសុខសាន្តតរៀងទៅ ។ លោក សែម គន្ធា បានបន្ថែមទៀតថា រូបភាពនេះ គឺជារូបភាពមួយនៅក្នុងឱកាសដែលឯកឧត្តម ស សុខា បាន អញ្ជើញជាអធិបតី ក្នុងពិធី សម្ពោធស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំមេសរប្រចាន់ ដែលផ្តួច ផ្តើម និងកសាងដោយឯកឧត្តម​ មៀច សុផាន់ណា និងលោកជំទាវ ដែលប្រារព្វពិធីសម្ពោធជាផ្លូវ ការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ។
ចំពោះកាយវិការលើកដៃសំពះ មុននឹងកាត់ខ្សែបូររបស់ឯកឧត្តម ស សុខា គេកម្រឃើញថ្នាក់ដឹក នាំផ្សេងៗទៀត ធ្វើរបៀបនេះណាស់ គឺជាទូទៅ គេសង្កេតឃើញថា ថ្នាក់ដឹកនាំភាគច្រើន ទទួល បានកន្ត្រៃរួច ក៏ចាប់ផ្តើមកាត់ខ្សែបូរតែម្តង។

សូមបញ្ជាក់ថា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នោះដែរ ឯកឧត្តម ស សុខា ក្រៅពីអញ្ជើញជាអធិ បតីក្នុងពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំមេសរប្រចាន់ ដែលស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង ឯកឧត្តម បានបន្តជួបចូលរួមជាអធិបតី ក្នុងពិធី សន្និបាតគណបក្សឃុំមេសរប្រចាន់ និងបានឧត្ថម្ភថវិកាចំនួន ៤លានរៀល ដល់បក្សឃុំផងដែរ។ បន្ទាប់មក ឯកឧត្តម បានបន្តដំណើរ ជួបសំណេះសំណាលជាមួយ សកម្មជនវាគ្មិនយុវជនគណបក្សប្រជាជនកម្ពុជា ចំនួន  ២៨២នាក់ របស់ស្រុកពារាំង ដើម្បីសាកសួរសុខទុក្ខ និងបន្ថែមគោលនយោបាយបក្ស ព្រមទាំងផ្តាំផ្ញើកិច្ចការ បក្សមួយចំនួនទៀត ហើយឯកឧត្តម ក៏បានផ្តល់ថវិកាចំនួន ២ ៨២០ ០០០រៀលនៅក្នុងកម្មវិធីនេះ ផងដែរ៕

ខាងក្រោមនេះ គឺរូបភាពឯកឧត្តម ស សុខា លើកដៃសំពះមុននឹងកាត់ខ្សែបូរ





អត្ថបទ ៖ អារុណ




0 comments:

Post a Comment