Saturday, January 14, 2017

លោក ទិន ភារម្យ នាំយកអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋក្រីក្រ ក្នុងភូមិឬស្សី ឃុំស្មោងត្បូង

News New : នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នេះ លោក ទិន ភារម្យ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាស្រុកកំចាយមារ ខេត្តព្រៃវែង បាននាំយកអំណោយឯកឧត្តម ស សុខា តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួល បន្ទុកខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ  និងលោកជំទាវ ជូនដល់ពលរដ្ឋក្រីក្រចំនួន ៣គ្រួសារ នៅក្នុងភូមិឫស្សី ឃុំស្មោងត្បូង ដែលអំណោយ រួមមាន ៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ប្រេង ឆា ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ប៊ីចេង ស្ករស អំបិល និងថវិកាមួយចំនួនទៀត៕



អត្ថបទ ៖ អារុណ

0 comments:

Post a Comment