Wednesday, January 4, 2017

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីអនុស្សាវរីយ៍ដ៏កំសត់ កាលពីថ្ងៃទី៥ មករា ១៩៧៦

News New : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប ៤១ឆ្នាំ នៃអាពាហ៍ពិពាហ៍ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ដែលជីវិតសុភមង្គល របស់ សម្តេចទំាងពីរ បានឆ្លងកាត់ក្នុងសម័យសង្គ្រាមតស៊ូយ៉ាងជូរចត់ ក្នុងការរំដោះជាតិមាតុភូមិកម្ពុជា ឲ្យមានសន្តិភាពរហូតមកដល់បច្ចុប្បន្ន ។ សម្តេចតេជោ បានសសេរលើបណ្តាញសង្គមថា«ថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍ ៤១ឆ្នាំ របស់ខ្ញុំ (៥ មករា ១៩៧៦ - ៥ មករា ២០១៧) ។ ខ្ញុំតែងតែគិតថា អ្វី ដែលខ្ញុំ និងភរិយា បានឆ្លងកាត់ក្នុងសម័យសង្រ្គាម គឺ ពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់ សព្វថ្ងៃនេះឡើយ ។  ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំ ដោយយកជីវិតធ្វើដើមទុន គឺ មិនមែនជា រឿងសាមញ្ញនោះឡើយ » ។ សម្តេចលើកឡើងពីខ្សែជីវិតថា ជីវិតប្តីប្រពន្ធ បន្ទាប់ពីរៀបការគ្មានទេ ដែលហៅថា សេចក្តីសុខ ។ ខ្ញុំបានស្លាប់កូនទី១ និងបែកគ្នា  ក្នុងពេលកូនទី២  នៅក្នុងផ្ទៃម្តាយ ៥ខែ រហូតជួបគ្នាជាថ្មី  ដែលកូន ប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល ២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសំរាប់ សម្រាប់ខ្ញុំ និងភរិយា ប៉ុណ្ណោះទេ ។ ប៉ុន្តែវាក៏ជារឿងរ៉ាវបានកើតឡើង សំរាប់ប្រជាជនកម្ពុជាទូទាំង ប្រទេស ដែលបានឆ្លងកាត់ក្នុងសម័យនោះផងដែរ។ សម្តេចគូសបញ្ជាក់ថា «“ទុក្ខស្រីប្តីព្រាត់” បាន ធ្វើឱ្យខ្ញុំ និងភរិយា ស្រក់ទឹកភ្នែករាប់លានដំណក់។ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមាន ជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់ វ័យ ក្មេង ២នាក់ រហូតមកដល់ពេលនេះ យើងមានកូន និងចៅ យ៉ាងច្រើន ។ ប៉ុន្តែខ្ញុំនៅតែចងចាំជានិច្ច ចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់ ។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូន ជនរួមជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី២០១៧នេះ កុំបី ខានឡើយ»៕

 អត្ថបទ ៖ ចំណាន (៥១)

0 comments:

Post a Comment