Sunday, January 8, 2017

ក្រសួងរ៉ែ និងថាមពល ចាប់បានគ្រឿងចក្រ ២គ្រឿង ជនល្មើស ២នាក់ តែមិនបង្ហាញឈ្មោះក្រុមហ៊ុន និងជនល្មើសសោះ...?

News New : ក្រសួងរ៉ែ និងថាមពល តាមរយៈមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី សហការជាមួយ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើយុទ្ធនាការបង្ក្រាប ទីតាំងអាជីវកម្មរ៉ែ អនាធិបតេយ្យ ស្ថិតនៅ ភូមិអន្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ។ បើ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ បាន ឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ដោយសហការជាមួយគណៈ កម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបបទល្មើសអាជីវកម្មរ៉ែ ខុសច្បាប់ ចាប់ឃាត់ទុកគ្រឿងចក្រអេស្កាវាទ័រចំនួន២គ្រឿង ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ដើម្បីរក្សាទុក នឹងរៀបចំពាក្យបណ្តឹងតាមនីតិវិធីទៅតុលាការ ។ សេចក្តីប្រកាសបានបញ្ជាក់ថា ក្នុង យុទ្ធនាការបង្ក្រាបបទល្មើសអាជីវកម្មរ៉ែនេះ ក្រុមការងារ បានប្រឈមទៅនឹងក្រុមបាតុករ ជាអ្នកធ្វើ អាជីវកម្មរ៉ែអនាធិបតេយ្យ ដែលបានលើកគ្នាមកតវ៉ាទាមទារយកគ្រឿងចក្រវិញ ។ ប៉ុន្តែ ការប៉ុនប៉ង នេះមិនបានសម្រេចទេ ដោយកងកម្លាំងចម្រុះបានធ្វើការហាមឃាត់មិនឲ្យចូលទៅក្បែរគ្រឿងចក្រ និងបានធ្វើការអប់រំណែនំាពូកគាត់ ឲ្យយល់ពីច្បាប់ថា ទង្វើដែលពួកគាត់ធ្វើទំាងនេះគឺជា អំពើខុស ច្បាប់។ ឯជនល្មើសដែលជាម្ចាស់ និងអ្នកទទួលខុសត្រូវក្នុងទីតំាងអាជីវកម្មរ៉ែខុសច្បាប់ចំនួន ២រូប ត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរ។ តាមនីតិវីធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តមណ្ឌលគិរី។ ក្រសួងក៏បានប្តេជ្ញាថា នឹងបន្តយុទ្ធនាការហាមជីវកម្មរ៉ែខុសច្បាន់ឲ្យបានម៉ឺងម៉ាត់ ដើម្បីស្រាវជ្រាវចាប់ខ្លួនជនល្មើស ដែលនៅពីក្រោយករណីអាជីវកម្មរ៉ែខុសច្បាប់មួយនេះផងដែរ ។

ក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់ថា « នេះគឺជាសក្តីភាពមួយ ដែលបញ្ជាក់អំពីការយកចិត្តទុក ដាក់របស់ក្រសួង ក្នុងកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ ថ្នាក់ ទំាងក្នុងខេត្ត និងខេត្តជាប់ព្រំប្រទល់ ដើម្បីចូលរួមដែរក្សា និងអភិវឌ្ឍធនធានធម្មជាតិ ប្រកប ដោយការទទួលខុសត្រូវខ្ពស់ លើកិច្ចសហការការពារបរិស្ថាន សេដ្ឋកិច្ច និងសង្គម គឺស្របទៅនឹង ទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងរ៉ែ និងថាមពល។ ជាមួយគ្នានោះដែរ ក្រសួង ក៏ បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយសហការ និងធ្វើយុទ្ធនាការបង្ក្រាបបទល្មើស អាជីវ កម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យជាមួយក្រសួងរ៉ែ និងថាមពល ។

គួរបញ្ជាក់ថា ទោះបីជាក្រសួងរ៉ែ និងថាមពល បានអះអាងថា បានចាប់គ្រឿងចក្រចំនួន ២គ្រឿង យ៉ាងណាក្តី ក៏គេសង្កេតឃើញក្រសួងមិនបានបង្ហាញឈ្មោះក្រុមហ៊ុន ដែលធ្វើអាជីវកម្មរ៉ែអនាធិ បតេយ្យ និងពីរនាក់ ដែលចាប់បាននោះមានឈ្មោះអ្វីនោះទេ ។


អត្ថបទ ៖ ចំណាន (៥៥)

0 comments:

Post a Comment