Thursday, January 19, 2017

សម រង្ស៊ី ថា ពាក្យបណ្តឹងមេធាវីការពារក្តីសម្តេច ហ៊ុន សែន កំប៉ិកកំប៉ុក... មេធាវី គី តិច វ៉ៃ សម រង្ស៊ី ម៉ាចាស់ដៃ

News New : បន្ទាប់ពីមេធាវីការពារក្តី សម្តេចតេជោ ហ៊ុន សែន លោក គី តិច បានដាក់ពាក្យបណ្តឹង ប្តឹងទាមទារសំណងជំជឺចិត្ត ១លានដុល្លារអាមេរិក ពីលោក សម រង្ស៊ី  បទបរិហាកេរ្តិ៍ជាសាធារណ: នោះ លោក សម រង្ស៊ី បានអះអាងថា​ ពាក្យបណ្តឹងនេះ កំប៉ិកកំប៉ុក សម្រាប់លោក ។   

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងតែរស់នៅក្រៅប្រទេស ​ បានសសេរលើ បណ្តាញសង្គមហ្វេសប៊ុក បញ្ជាក់ថា ៖ រឿងសូកប៉ាន់លុយ ១លានដុល្លារហ្នឹង ហ៊ុន សែន គាត់បាន និយាយខ្លួនគាត់ ហើយគេបានចុះផ្សាយព្រោងព្រាត គាត់អត់បដិសេធទេ ដូច្នេះ វាជាការពិត ។ ខ្ញុំ គ្មានខ្វល់អំពីអ្នកណាគេប្តឹងខ្ញុំទេ ដរាបណាខ្ញុំនិយាយការពិត»។ លោកសម រង្ស៊ី បញ្ជាក់ថែមទៀត ថា លោកមិនរវល់ទេពីព្រោះរឿងដាក់ពាក្យបណ្តឹងនេះជារឿងនយោបាយសុទ្ធសាធ ហើយថ្ងៃណា មួយមានដំណោះស្រាយនយោបាយ ពាក្យបណ្តឹងកំប៉ិកកំប៉ុកនេះ វានឹងត្រូវចប់ដោយខ្លួនវា។

មេធាវីការពារក្តីឲ្យសម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ពាក្យប្តឹងលោក សម រង្ស៊ី ទារជំងឺចិត្ត ចំនួន ១លានដុល្លារ ពីបទបរិហារកេរ្តិ៍ជាសាធារណៈពាក់ព័ន្ឋទៅនឹងការដែល លោក សម រង្ស៊ី បាន ថ្លែងចោទ សម្តេចតេជោនាយករដ្ឋមន្ត្រី ពីប្រទេសបារាំង កាលពីថ្ងៃទី១៤ មករា ថា  បានសូកលុយ កញ្ញា ធី សុវណ្ណថា ចំនួន ១លានដុល្លារ។ យោងតាមពាក្យប្តឹងរបស់មេធាវី គី តិច ដាក់ទៅតុលាការ បានឲ្យដឹងថា ក្នុងនាមមេធាវី តំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុនសែន ខ្ញុំសុំប្តឹង ឈ្មោះ សម រង្ស៊ី ចំពោះសំដីរបស់គាត់ ដែលបាននិយាយនៅក្នុងវេទិការជាសាធារណៈមួយ នៅក្នុងទីក្រុង ប៉ារីស ប្រទេសបារំាង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ។  នៅក្នុងវេទិការនោះ ឈ្មោះ សម រង្ស៊ី បាននិយាយថា « ចុះ ហ៊ុនសែន សូក ធី សុវណ្ណថា  ១លានដុល្លារ  ម៉េចអាណាធ្វើអី  ហ៊ុន សែន ផង..? ..។ ១លានដុល្លារ និងយាយលុយនោះលុយពុករលួយ .... សូកឲ្យមនុស្សធ្វើអាក្រក់ ថា ឲ្យវាយប្រហារ ឲ្យរករឿងគណបក្សសង្គ្រោះជាតិ  ឲ្យធ្វើបាតុកម្មជួលនេះ  ជួលនោះ ប្រើមួយដុល្លារ ពុករលួយ.។ វិដេអូ  ដែលមានសំដីខាងលើនេះ ត្រូវបានធ្វើការផ្សព្វផ្សាយ ជាសាធារណៈយ៉ាងទូលំ ទូលាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានឈ្មោះ MJ CNRP France និង ឈ្មោះ Social Breaking News- SBN ។ វិឌីអូនេះ ក៏ត្រូវបានបានទទួលស្គាល់ផងដែរ ក្នុងហ្វេសប៊ុកលោក សម រង្ស៊ី ។ លោក គី តិច បានលើកឡើងក្នុងបណ្តឹងថាការប្តឹងលោក សម រង្ស៊ី យោងតាមមាត្រា៣០៥ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាស់ឲ្យប្រើកាលពីឆ្នាំ២០០៩ គឺបានចែងថា ៖ គ្រប់ការអះអាង បំផ្លើស ឬការទំលាក់កំហុងដោយអសុច្ចចិត្តលើអំពើណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬ កិត្តិស័ព្ទ នៃបុគ្គល ឬ នៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍ ។ ត្រូវពិន័យជាប្រាក់ពី ១០០.០០០(មួលសែន) រៀលទៅ ១០.០០០.០០០ ( ដប់លាន ) រៀល បទបរិហាកេរ្តិ៍  ដែលប្រព្រត្តិទៅតាមមធ្យោបាយណា មួយដូចជា៖ 
១ ៖ តាមសំដី ទោះជាប្រភេទណាក៏ដោយ ដែលផ្សព្វផ្សាយនៅទីសាធារណៈ ឬ នៅក្នុងសាលប្រជុំ សាធារណៈ ។ 
២ ៖ តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តំាងឲ្យសាធារណជនមើល។ 
៣ ៖ តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន ។

 លោក គី តិច​ បញ្ជាក់ថា «  អំពើដែលឈ្មោះ សម រង្ស៊ី បានព្រឹត្តិគឺជាការអះអាងបំផ្លើស និងជាការ ទំលាក់កំហុសដោយអសុទ្ចចិត្តដោយបានចោទប្រកាន់មូលបង្កាច់ផ្ទុយពីការពិត ក្នុងចេតនាទុច្ចរិត បំភាន់សាធារណមតិជាតិ និងអន្តរជាតិដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់កិត្តិយស និងកិត្តិ ស័ព្ទរបស់សម្តេចតេជោ ហ៊ុន សែន ។ អំពើខាងលើនេះ  ក៏ត្រូវបានផ្សព្វផ្សាយបន្ត នៅក្នុងចំណោម សាធារណជន តាមបណ្តាញទំនាក់ទំនងសង្គម Face book ។ អំពើនេះ មានធាតុផ្សំគ្រប់គ្រាន់ ដើម្បី កំណត់ជាបទបរិហារកេរ្តិ៍ជាសាធារណៈតាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមហ្មទណ្ឌ។ ក្នុងពាក្យបណ្តឹង លោក គី តិច បានប្តឹងដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដូចជា ៖ ធ្វើការចោទ ប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សម រង្ស៊ី តាមមាត្រា ៣០៥ និងមាត្រាដទៃទៀត តាមក្រមព្រហ្ម ទណ្ឌទាមទាមឲ្យឈ្មោះ សម រង្ស៊ី សងសំណងជំងឺចិត្តដល់សម្តេចតេជោ ហ៊ុន សែន ចំនួនបួនពាន់ លានរៀល ៕

អត្ថបទ ៖ ចំណាន (៧៤)

0 comments:

Post a Comment