Saturday, January 28, 2017

លោកឧកញ៉ា ឌួង ឆាយ ទទួលបានការកោតសរសើរពីមហាជន ក្នុងរឿងប៉ះទង្គិចគ្នាជាមួយអ្នករត់កង់បី

News New : បន្ទាប់ពីព័ត៌មានរបស់លោកឧកញ៉ា ឌួង ឆាយ  ករណីរម៉កកង់បី  បើកបរបញ្ច្រាស់ទិស ហើយទៅប៉ះពាល់រថយន្តទំនើប ( Roll Royce) របស់លោក។ ប៉ុន្តែបុរសជាម្ចាស់រម៉កកង់បី មិនត្រឹម តែទទួលកំហុស បែរជាស្ទុះមករករឿងលោកឧកញ៉ា ឌួង ឆាយ ទៀតនោះ។ ទីបំផុត ឈានទៅដល់ ការដោះស្រាយដោយសមត្ថកិច្ច។ ពេលនោះ បុរសជាអ្នករត់រម៉កកង់បី បានទទួលកំហុស និងព្រម សងសំណងជាប្រាក់ចំពោះការខូចខាតទៅលោកឧកញ៉ា។តែលោកឧកញ៉ា ឌួង ឆាយ ពុំយកប្រាក់ សងនោះឡើយ គឺគ្រាន់តែចង់ឱ្យបុរសរត់កង់បី ទទួលកំហុស ដែលខ្លួនឯងប្រព្រឹត្តខុស គឺ ចប់រឿង ទៅហើយ។

ចំពោះទឹកចិត្តសណ្តោសប្រណីរបស់លោកឧកញ៉ា ឌួង ឆាយ ខាងលើនេះ ត្រូវបានមតិសាធារណ: ជនជាច្រើននាំគ្នាកោតសរសើរគ្រប់ៗគ្នា និងបានហៅទង្វើររបស់លោកឧកញ៉ា ឌួង ឆាយ នេះគឺជា គំរូអ្នកមានទ្រព្យសម្បត្តិទាំងឡាយ គួរតែយកគំរូតាម ។ ជាងនេះទៅទៀត មានលេងប្រព័ន្ធសង្គម (Face book) មួយចំនួន បានយករូបភាពករណីខាងលើនេះ ភ្ជាប់ជាមួយរបស់ខ្លួនថតជាមួយលោក ឧកញ៉ា ដួង ឆាយ សរសេរបង្ហោះកោតសរសើរទឹកចិត្តលោកឧកញ៉ា ថែមទៀតផង។

គួររំលឹកថា  ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង១២ និង៣០នាទី ឈានចូល ថ្ងៃទី២៨ មករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាម សាក្សីពីកន្លែងកើតហេតុ បានអោយដឹងថា មុនដំបូងគេ ឃើញបុរសម្នាក់ស្រវឹងស្រាជោគ បើករ៉ឺម៉ក កង់បី បង្ករខាងលើតាមបណ្តោយផ្លូវ២៧១ បញ្ច្រាស់ទិសដៅចរាចរណ៍  តាំងពីស្តុប Nokia  ក្នុងទិស ដៅពីជើងទីត្បូង។ ចំណែកឯរថយន្តរបស់លោកឧកញ៉ា ឌួង ឆាយ ម៉ាក Roll Royce  បើកទិសដៅពី ត្បូងទៅជើងរួមដំណើរជាមួយភរិយាលោក ខណៈមកដល់ចំណុចកើតហេតុ រ៉ឺម៉កបានបើកបត់ចូល ខារ៉ាអូខេ ឌីយ៉ាម៉ង់ ទើបទៅកៀរជាមួយនឹងរថយន្តលោកឧកញ៉ា ឌួង ឆាយ  បណ្តាលឱ្យឆ្កូតបន្តិច ភ្លាមនោះ លោកឧកញ៉ាបានបើកកញ្ចក់រថយន្តស្រែកប្រាប់ទៅបុរសរ៉ឺម៉កកង់បីថា បើកស្រវឹងហើយ បញ្ច្រាស់ទិសទៀត។ បន្ទាបក់លោកម្ចាស់កង់បី បានទុកកង់បីចោលដើរមកសំដៅរកលោកឧកញ៉ា រករឿង និងចង់វាយលោកឧកញ៉ាទាំងអការៈស្រវឹង  តែលោកឧកញ៉ា មិនបានតបតទៅវិញនោះទេ ហើយក៏ត្រូវបានសន្តិសុខ ក៏ដូចជា អាវុធហត្ថដែលយាមនៅខារ៉ាអូខេក្បែរនោះចេញមកជួយឃាត់ ។ ក្រោយមកតែអ្វី ដែលហួសចិត្តនោះគឺ ម្ចាស់កង់បីនេះ  មិនព្រមទទួលស្គាល់កំហុងគាត់ឡើយ ។ ក្រោយកើតហេតុ ជាងមួយម៉ោងដោយម្ចាស់កង់បី ដឹងកំហុងបានសំពះអង្វរលោកឧកញ៉ា ២ទៅ៣ ដង តែទោះជាយ៉ាងណា ដឹងវាហួសពេលទៅហើយ ដោយលោកឧកញ៉ា គាត់ចង់​​​​​​​​​​ឱ្យបុរស ជាម្ចាស់ កង់បីដឹងកំហុសលើកក្រោយកំុអោយចឹងទៀត ទើបលោកឧកញ៉ា ព្រមប្រគល់អោយជំនាញចរាចរ ខណ្ឌទួលគោក ធ្វើការវាស់វែងយករថយន្តគាត់ និងរ៉ឺម៉កកង់បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕



 អត្ថបទ ៖ បូរិន

0 comments:

Post a Comment