Saturday, January 28, 2017

សម្តេចក្រឡាហោម ស ខេង ប្រកាសបណ្តេញមន្ត្រី ១រូបទៀតហើយ ចេញពីក្របខ័ណ្ឌនគរបាលជាតិ...

News New : មន្ត្រីនគរបាល ០១រូប ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចេញប្រកាសបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ដោយមូលហេតុ បោះបង់ ចោលការងារ ។ មន្ត្រីដែលត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលនោះ មានឈ្មោះ វរសេនីយ៍ត្រី តូច ឡាវីណូរ៉ង់ អត្តលេខ ៥៤៩៥៦ មានឋានន្តរសក្តិជាវរសេនីយ៍ត្រី នៃនាយកដ្ឋាននគរបាលចរា ចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ។

សូមជម្រាបដែរថា កាលពីខែកញ្ញា និងខែសីហា ឆ្នាំ២០១៦ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ក៏បានចេញប្រកាសបណ្តេញមន្ត្រីនគរបាល ៤រូប នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់សាធារណៈ និងនាយកដ្ឋានផ្សព្វផ្សាយអប់រំ ចេញពីក្របខ័ណ្ឌនគរបាលជាតិផងដែរ  បន្ទាប់ពី បោះបង់ការងារ និងប្រព្រឹត្តបទល្មើសផ្ទុយពីវិន័យរបស់កងកម្លាំនគរបាលជាតិ ។ មន្ត្រីទាំង  ៤នាក់ នោះរួមមាន៖ អនុសេនីយ៍ទោ ព្រំ ឧកញ្ញា, អនុសេនីយ៍ទោ ឡេង សំអាត ព្រិន្ទបាលទោ ញ៉េប សុផា ណារិទ្ធ ទាំង ៣នាក់នេះ ជាមន្ត្រី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដោយឡែកព្រិន្ទបាលទោ ប៉ាល់ សីហា អត្ថលេខ ៦៨៥០២ ជាមន្ត្រី នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ ដែលបានប្រព្រឹត្តិបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន៕

 អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment