Tuesday, January 3, 2017

សីលធម៌ ១០ប្រការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍...

News New : ថ្មីៗនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការនេះ បាន ចេញសីលធម៌ ១០ប្រការ ដើម្បីសុវត្ថិភាពចរាចរណ៍ ដូចខាងក្រោម ៖
១) ពេលបើកបរមិនត្រូវ៖
-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត
-មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត
-មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនជាដាច់ខាត
-មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកជាដាច់ខាត

២) ពេលបើកបរត្រូវ ៖
-ពេលបើកបរត្រូវពាក់មួកសុវត្ថិភាពជានិច្ច
-ពេលបើកបរត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច
-ត្រូវប្រកាន់ស្ដាំជានិច្ច
-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
-ត្រូវចេះបើកបរឲ្យបានត្រឹមត្រូវជាដាច់ខាត
-ត្រូវប្រុងប្រយ័ត្នជានិច្ច ។


អត្ថបទ ៖ អារុណ

0 comments:

Post a Comment