Tuesday, January 24, 2017

ព្រះអង្គម្ចាស់នរោត្តម សេរីវុឌ្ឍ ៖ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីបូពា៌ បង្កើតឡើង គឺដើម្បីពង្រឹងការចេះដឹង...

News New : ដោយមើលឃើញពីស្ថានការថ្មីៗ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០១៧ នេះ នឹងកើត ឡើងនៅពេលខាងមុខនោះ  ក្រុមអ្នកស្រាងជ្រាវកម្ពុជា  បានដាក់សម្ពោធ ដំណើរការមជ្ឈមណ្ឌល ស្រាវជ្រាវមួយ មានធ្វើឈ្មោះថា មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីបូព៌ា។ ព្រះអង្គម្ចាស់នរោត្តម សេរីវុឌ្ឍ ប្រធានវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព បានមានព្រះបន្ទូល ក្នុងពិធីសម្ភោធឲ្យ ដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីបូព៌ា (EARC) នាព្រឹកថ្ងៃទី២៤ មករា នេះ នៅវិទ្យាស្ថានខ្មែរ សហប្រតិបត្តិការ និងសន្តិភាព ថា ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីបូព៌ា ដើម្បីពង្រឹងការចេះ ដឹងក្នុងការស្រាវជ្រាវនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បូព៌ា(អាស៊ីខាងកើត)នូវស្ថានការណ៍ធំៗមួយចំនួន ដែលបានកើតឡើង នឹងអាច នឹងកើតនាពេលខាងមុខនេះ ដូចជាពីស្ថានការណ៍នយោបាយសង្គម សេដ្ឋកិច្ច និងបញ្ហាមួយចំនួនទៀត នៅក្នុងអាស៊ីបូព៌ា។ ព្រះអង្គបញ្ជាក់ថា​« យើងចង់ពង្រឹងការចេះ ដឹងរបស់យើង ការស្រាវជ្រាវឲ្យដឹងច្បាស់ ព្រោះថាតំបន់អាស៊ីបូព៌ា កាន់តែមានករណីសំខាន់ទៅ។ មានប្រទេសចិន ជប៉ុន និងបញ្ហាកូរ៉េខាងត្បូង  ខាងជើង ព្រមទំាងការធ្វើកិច្ចសហប្រតិបតិ្តការ រវាង ប្រទេសអាស៊ាន ។ ក្នុងនោះ ក៏សិក្សាពីបញ្ហាសន្តិសុខ ដូចជា បញ្ហាឈូងសមុទ្រខាងត្បូង  សិក្សាពី សំណើររបស់ចិនមកកម្ពុជា ផ្លូវមួយខ្សែក្រវ៉ាត់មួយ និងបញ្ហាផ្លូវសូត្រជាដើម»។

ព្រះអង្គមានព្រះបន្ទូល ឲ្យដឹងទៀតថា  ចំពោះបញ្ហាក្នុងប្រទេសអាស៊ីបូព៌ា ទំាងប៉ុន្មាន មជ្ឈមណ្ឌល នឹងធ្វើការស្រាវជ្រាវអោយបានច្បាស់លាស់ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរសហ ប្រតិបត្តិការ និងសន្តិភាព ។ ព្រះអង្គម្ចាស់សេរីវុឌ្ឍ បានអោយដឹងទៀតថា មជ្ឈមណ្ឌលក៏នឹងធ្វើការ សិក្សាស្រាវជ្រាវលើសហរដ្ឋអាមេរិក ពិសេសនោះការកាន់អំណាចក្នុងអាណត្តិលោក ដូណាល់ត្រាំ តែម្តង ថាតើសហរដ្ឋអាមេរិក មានជំហរ និងគោលដៅដូចម្តេចផងដែរ ។ ក្នុងនោះគោលដៅទៅលើ សហគមន៍អ៊ឺរ៉ុប (EU) និងបណ្តាលប្រទេសអាស៊ាន ។

បើតាមព្រះម្ចាស់ មានព្រះបន្ទូលអោយដឹងដែរថា សម្រាប់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ អាស៊ី បូព៌ា ក៏មានការគំាទ្រពីភាគី កូរ៉េ ចិន ហ្វីលីពី...... ។ មជ្ឈមណ្ឌល នឹងធ្វើការស្រាវជ្រាវដោយឯករាជ្យភាព ដោយមិនស្ថិតនៅក្នុងចំណុះក្រុមណាមួយនោះទេ។ លោកស្រី ប៉ុក ម៉ារីណា នាយិកាគ្រប់គ្រងមជ្ឈ មណ្ឌលស្រាវជ្រាវអាស៊ីបូព៌ា បានមានប្រសាសន៍ថា មជ្ឈមណ្ឌលលោកស្រី នឹងធ្វើការសិក្សាស្រាវ ជ្រាវអំពីស្ថានការណ៍នយោបាយ  សេដ្ឋកិច្ច សង្គម  ស្ថានការណ៍ចំនួនទៀត នៅក្នុងបណ្តាប្រទេស អាស៊ីបូព៌ា។ លោកស្រីថា ស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ច ត្រូវដើរទន្ទឹមគ្នា ព្រោះថា ​មិនអាច សិក្សាតែមួយនោះទេ ។ ការសិក្សានេះ ត្រូវមានការគំាទ្រពីរាជរដ្ឋាភិបាល ក្នុងការបើកផ្លូវ  ព្រោះថា នៅក្នុងប្រទេសអាស៊ាន សុទ្ធតែកំពុងរកផ្លូវដើររៀងៗខ្លួន ដែលបណ្តាលប្រទេស ទំាងមិនចង់ ស្ថិត នៅក្រោមការគ្រប់គ្រងប្រទេសណាមួយនោះទេ ។ លោកស្រី ឲ្យដឹងថា សម្រាប់ការគ្រប់គ្រងរបស់ លោកស្រី នឹងបង្កើតជាក្រុមមួយ ដើម្បីសិក្សាស្រាវជ្រាវបញ្ហាធំៗ ដូចជា ៖  បញ្ហានយោបាយ បញ្ហា សេដ្ឋកិច្ច បញ្ហាសង្គម។ សម្រាប់ឆ្នាំ២០១៧ នេះ មជ្ឈមណ្ឌលត្រូវការជ្រើសរើសអ្នកធ្វើការចំនួនពីរ រូប ដែលពូកែរសសេរអត្ថបទបញ្ហានយោបាយ សេដ្ឋកិច្ច...ជាដើម ។ ជាមួយគ្នានោះដែរ លោកស្រី ក៏បានអោយដឹងថា មជ្ឈមណ្ឌលរបស់លោកស្រី  ក៏នឹងធ្វើការសិក្សាពីជំហរ របស់សហរដ្ឋអាមេរិក ក្រោមការដឹកនំាប្រធានាធិបតីថ្មី លោក ដូ ណាល់ត្រាំ កូរ៉េ  ចិន  ជប៉ុន  និងចំពោះបណ្តាលប្រទេស អាស៊ាន ផងដែរ ។ លោកស្រីថា កិច្ចការសំខាន់របស់យើង គឺ មើលពីគុណវិបត្តិអាមេរិក ករណីអង់ គ្លេស បានផ្តាច់ខ្លួនពីសហគមន៍អ៊ឺរ៉ុបព្រមសិក្សាស្រាវជ្រាវពីករណីធំៗមួយចំនួនទៀត ៕


 អត្ថបទ ៖ ចំណាន (៧៨)

0 comments:

Post a Comment