Sunday, January 22, 2017

លោក សុខ ឥសាន ៖ លប់ប្រការ ៤៨ថ្មី៣ ចោល កុំឱ្យគណបក្សប្រឆាំង កេញចំណេញនយោបាយទៀត

News New : អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺ លោក សុខ ឥសាន បានមានប្រសាសន៍ថា សូមគណបក្សប្រឆាំង កុំឆ្លៀតយកប្រការ ៤៨ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មកធ្វើជាមធ្យោបាយ សំរាប់ទាមទារ ឬដាក់លក្ខ័ខណ្ឌមកលើគណបក្សកាន់អំណាច ដែលការធ្វើបែបនេះ គឺជាការយល់ ច្រឡំធំហើយ ។ លោកសុខ ឥសាន បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ថា នៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស គណបក្ស ដែលឈ្នះឆ្នោតដាច់ គឺជាអ្នក ដឹកនាំផ្តាច់មុខ ។ គណបក្សកាន់អំណាច មិនត្រូវការកម្មវិធីនយោបាយរបស់គណបក្សចាញ់ឆ្នោត ទេ ហើយក៏មិនត្រូវការអនុសាសន៏អ្វីពីគណបក្សប្រឆាំងដែរ ។ លោកបានបញ្ជាក់ថា ប្រការ៤៨ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះ គឺជាគំនិតផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងគោល បំណងដោះស្រាយបញ្ហាធំៗជាមួយគ្នា ដោយឡែកបក្សប្រឆាំងមិនត្រឹមតែមិនចូលរួមដោះស្រាយ បែរជាយកប្រការ ៤៨ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មកកេងចំណេញនយោបាយទៅវិញ។ ហេតុ នេះ បើទុកប្រការនេះបន្ត នាំតែកើតមានបញ្ហាតទៅមុខទៀតជាមិនខាន។ ដូច្នេះចាំបាច់ត្រូវតែលប់ ចោលប្រការ៤៨ថ្មី៣នេះ ចោលទៅជាការល្អ។ នេះបង្ហាញពីឧត្តមភាពរបស់គណបក្សកាន់អំណាច សូមគណបក្សប្រឆំាង កុំយល់ច្រទ្បំឲ្យសោះ។

អត្ថបទ ៖ ចំណាន (៧៦)


0 comments:

Post a Comment