Wednesday, January 18, 2017

ហ៊ុន ម៉ានី ជួប ស សុខា កក្រើកស្តាតអូឡាំពិក... លោក ស សុខា ស្នើឱ្យផ្អាកហូបនំបុ័ង ១កំណាត់ ដើម្បី...

News New : ព្រឹត្តិការណ៍ដ៏កក្រើកក្នុងវិស័យកីឡាបាល់ទាត់ នៅថ្ងៃទី២៦  ខែមករា ឆ្នាំ២០១៧ ខាង មុខនេះ ក្រុមកីឡាករ អាវពណ៌ក្រហម  ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហ ព័ន្ធយុវជនកម្ពុជា ជាមួយនឹងកីឡាករអាវពណ៌ខៀវ ដែលដឹកនាំដោយលោក ស សុខា អ្នកតំណាង រាស្ត្រមណ្ឌលព្រៃវែង នឹងជួបប្រកួតគ្នាដ៏អស្ចារ្យនៅពហុកីឡាដ្ឋានជាតិអូរឡាំពិក ក្នុងគោលបំណង ដើម្បីប្រមូលថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ។ ក្រៅអំពីគូរប្រកួតទាំងពីរនេះ ក៏នៅមានគូរ ពិសេសៗជាច្រើនទៀត ដែលមានកីឡាករល្បីៗ តារាកំប្លែង តារាភាពយន្ត និងតារាចំរៀង ជាច្រើន រូបទៀត ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ខាងក្រោមនេះ ជាខ្លឹមសារដែលលោក ស សុខា សរសេរបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមលោក៖

- ដើម្បីចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផា សសយក នឹងរៀបចំ​ការប្រកួត​បាល់​ទាត់​ពិសេសមួយ ដោយ មានក្រុមកីឡាករល្បីៗ តារាចម្រៀងល្បីៗ តារា​កំប្លែង​​ល្បីៗ និងសិល្បករជាច្រើនទៀត ចែកជាក្រុម ប្រកួត​បាល់​ទាត់ ​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ នៅស្ដាតអូឡាំពិក ។
-ខ្ញុំសូមអំពាវនាវដល់ប្អូនៗ យុវជន យុវនារី និងមហាជនគ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមទស្សនាឲ្យបាន ច្រើនកុះក ដើម្បីប្រមូលថវិកា​ទៅជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។
ចំពោះតម្លៃសំបុត្រវិញមិនថ្លៃនោះទេគឺចាប់​ពី ​២០០០​រៀល ទៅ ៤០០០រៀលប៉ុណ្ណោះ។ និយាយរួម គ្រាន់តែ​ផ្អាក​ញ៉ាំ​នំ​ប៉័ង​មួយ​កំណាត់ អាចជួយសង្គ្រោះកុមារបានជាច្រើននាក់ !!!!

News New សង្ឃឹមថា យុវជន យុវនារី និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណ:  នឹងអញ្ជើញចូលរួម ទស្សនា និងបរិច្ចាកនូវថវិកាទិញសំបុត្រក្នុងតំលៃខាងលើ ដើម្បីជាប្រយោជន៍សង្គម សំដៅចូលរួម ចំណែកឧបត្ថម្ភគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា បានបន្តជួយព្យាបាលកុមារកម្ពុជា ដែលកំពុងមានជំងឺ រាប់ ម៉ឺនរាប់សែននាក់ ត្រូវមន្ទីរពេទ្យគន្ធបុប្ផាជាចាំបាច់ ៕


 អត្ថបទ ៖ អារុណ

0 comments:

Post a Comment