Sunday, January 22, 2017

រឿងលប់ចោលប្រការ ៤៨ថ្មី(បី) លោក ឈាង វុន និង ញ៉ែម បុញ្ញឬទ្ធិ សំអាងហេតុផលរៀងៗខ្លួន សូមចូលមើល...

News New : គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចដាក់បញ្ចូលរបៀបវវារៈ វិសោធនកម្ម បទបញ្ហាផ្ទៃក្នុងរដ្ឋសភាប្រការ៤៨ថ្មី(បី) នៅក្នុងសម័យប្រជុំវិសាមញ្ញាណពេញអង្គ នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៧ ខាងមុខនេះ ។ ការប្រជុំវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៣៨ថ្មី(បី) នឹង ត្រូវលុបចោលតួនាទីអ្នកតំណាងរាស្ត្រភាគច្រើន មកគណបក្សប្រជាជនកម្ពុជា និងភាគតិច មកពី គណបក្សសង្គ្រោះជាតិ ។ នេះបើតាមការលើកឡើងរបស់លោក ឈាង វុន អ្នកនំាពាក្យរដ្ឋសភា ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលដឹកនំា ដោយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ មករា នេះ ។ លោក ឈាង វុន បានឲ្យដឹងថា វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាមសំណើររបស់សមាជិកសភាគណបក្សប្រជាជនកម្ពុជា ចំនួន ៥០នាក់ និងតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរនោះ។ លោកបញ្ជាក់ថា« សមាជិកអចិន្ត្រៃយ៍ មកពីគណបក្សប្រជាជនកម្ពុជា ចំនួន ១០រូប បានលើកដៃអនុម័តសម្រេចដាក់ របៀបវារៈបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ ថ្មី(បី) ក្នុងសម័យប្រជុំវិសាមញ្ញពេញអង្គ នៅពេល ខាងមុខនេះ។ ដោយសារតែមានប្រធានគណៈកម្មការមួយចំនួនមកពីគណបក្សសង្គ្រោះជាតិ មិន ចូលប្រជុំតាមគោលការណ៍អនុប្រធានជំនួស យើងបានឯកភាពគ្នាដោយ មតិ ១០ ទល់មតិ២ ថា ត្រូវតែធ្វើវិសោធនកម្មប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុង រដ្ឋសភានេះ»។ លោកថា ក្នុងបទបញ្ជាផ្ទៃ ក្នុងនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជាផ្តូចផ្តើមឲ្យលោក សម រង្ស៊ី មានឋានៈស្នើនាយករដ្ឋ មន្ត្រី ក្នុងយន្តការវប្បធម៌សន្ទនា ដែលកម្ពុជាមិនធ្លាប់មានពីមុនមក។ ជាងនេះយន្តការនោះ ក៏បាន លើកលោក កឹម សុខា ជាអនុប្រធានទី១ រដ្ឋសភា ។ ចំណែកលោក សម រង្ស៊ី ក៏ត្រូវបានធ្វើប្រធាន សភាភាគតិចក្នុងរដ្ឋសភា ដែលមានតួនាទីស្នើនាយករដ្ឋមន្ត្រី ដែលធំជាងលោក កឹម សុខា ទៀត។ លោក ឈាង វុន ថា បន្ទាប់បង្កើតយន្តការរួមទំាងលោក សម រង្ស៊ី និងលោក កឹម សុខា គឺមិនបាន គោរពតាមយន្តនោះទេ ពោលគឺភាពស្ម័គ្រត្រង់ក៏គ្មានដែរ។ លោកថា មូលហេតុធ្វើវិសោធនកម្មបទ បញ្ជានេះ ដោយសារតែគណបក្សសង្គ្រោះជាតិចេះតែ យកតួនាទីជាប្រធានក្រុមអ្នកតំណាងរាស្ត្រ ភាគីតិចក្នុងការជាមួយប្រធានក្រុមភាគីច្រើន រឿងលើកលែងអ្នកទោស ដែលកំពុងជាប់ពន្ធនាគារ ដែលខុសនឹងគោលការណ៍ច្បាប់ ពិសេសនោះធ្វើឲ្យប៉ះពាល់ដល់អំណាចតុលាការ ។ សម្រាប់ធ្វើ វិសោធនកម្មច្បាប់អ្វីដែលមួយមានតែសមាជិកសភា ១ ភាគ៤ នោះ អាចធ្វើសុំធ្វើវិសោធនកម្ម បាន ហើយ ។ លោកបញ្ជាក់ថា« ជំលោះនយោបាយកើតឡើងពីអំពើដែលពាក់ព័ន្ធនឹងព្រហ្មទណ្ឌហើយ យើងយន្តការសន្ទនា ដែលជាយន្តការជាតិ មកដោះស្រាយបញ្ហានោះវាខុសហើយ ។ អីចឹងហើយ បានជាយើងទាំអស់សម្រេចស្នើសុំវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ»។ អ្នកនំាពាក្យរដ្ឋសភា រូបនេះ បានលើកឡើងទៀតថា ប្រសិនបើទុកយន្តការឬបទបញ្ជាផ្ទៃក្នុងនេះ នឹងប៉ះពាល់ដល់ប្រទេសជាតិ និងប៉ះពាល់ដល់ការរំលោភសិទ្ធិអំណាចតុលាការ ពិសេសអំណាចរបស់រដ្ឋធម្មនុញ្ញតែម្តង។ លោក សង្កត់ធ្ងន់ថា« អីញ្ចឹងយើងមិនអាចទុកបន្តវាទៅទៀតបានទេ។ បើយើងជជែកគ្នា ទៅវាជំរុញអោយ គណបក្សប្រជាជនកម្ពុជា ធ្វើខុសច្បាប់ យើងមិនអាចធ្វើបានទេ ។ អីចឹងហើយកុំ ឲ្យនិយាយថា អូ វប្បធម៌សន្ទនា ជាប់គំាងហើយ»។យ៉ាងណាក្តីទោះបីជារដ្ឋសភាអនុម័តធ្វើវិសោធនកម្មបទបញ្ជាផ្ទៃ ក្នុងរដ្ឋសភានេះក្តី លោក ឈាង វុន ថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តវប្បធម៌សន្ទនា ជាមួយ គណបក្សសង្គ្រោះជាតិ បន្តទៀត តាមរូបភាពផ្សេងៗ។ លោកថា « វិសោធនកម្មបទបញ្ជាផ្ទៃក្នុង រដ្ឋ សភាប្រកាស៤៨ថ្មី(បី) នេះ យើងលុបចោល ប្រធានក្រុមអ្នកតំណាងរាស្ត្រភាគច្រើន និងភាគតិច ក្នុងសភា។ អត់មានតួនាទីនេះទៀត ក្នុងរដ្ឋសភា ! ថ្ងៃក្រោយមានការស្ម័គ្រត្រង់ យើងអាចមានការ ជជែកគ្នាបានទៀត»។ បើតាមលោក ឈាង វុន ថា ចំពោះសំណើធ្វើវិសោធនកម្មច្បាប់ឬបទបញ្ជា អ្វីមួយត្រូវការសម្លេង ១ ភាគ៤ ចំណែកអនុម័តវិញត្រូវការឯកភាពលើកសម្លេង ៥០ភាគបូក ១ ។ ជាមួយគ្នានោះដែរលោកថា សម្រាប់វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះ នឹងអនុវត្តមកវិញនូវ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី(ពី) វិញ។ ព្រោះថា ការបន្ថែមបទបញ្ជា នេះមិនដើរដូចអ្វី ដែល បំណងប្រាថ្នាចង់បានរបស់ភាគីទំាងពីរកាលពីមុខនោះទេ។ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ (CNRP) និងជាអ្នកនំាពាក្យលោក យ៉ែម បុញ្ញាប្ញទ្ធិ បានថ្លែងថា គោលបំណ CNRP ចង់រៀបចំប្រពន្ធ័ គ្រប់គ្រង់រដ្ឋសភាឡើងវិញ ដើម្បីឲ្យមានយន្ដការ អង្គភាព ស្ថាប័ន និងមានច្បាប់ក្នុងសភា មិនមែន ដើម្បីបុគ្គលឯកឧត្តម កឹម សុខា ក្រុមតំណាងរាស្ដ្រសំឡេងភាពតិចក្នុងរដ្ឋសភា និងឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នោះទេ។លោក យ៉ែម បុញ្ញាប្ញទ្ធិ បានបញ្ជាក់ថា«បើយើងពិនិត្យ ឲ្យមែនទែន ពីព្រោះបំណងរបស់គណបក្សសង្គ្រោះជាតិ គឺចង់រៀបចំប្រពន័្ធគ្រប់គ្រង់សភា ឲ្យមាន យន្ដការ និងអង្គភាពស្ថាប័ន បន្ទាប់មកត្រូវមានច្បាប់ និងមានអ្នកចូលកាត់តួនាទីដើម្បីអនុវត្តច្បាប់ និងមានអ្នកធ្វើការងារផ្សេងៗគ្នា និងសភារបស់ជាតិ ដើម្បីកូនចៅជំនាន់ក្រោយមិនមែនសម្រាប់តែ បុគ្គល កឹម សុខា រឺបុគ្គល សម រង្ស៊ី នោះទេ» ។ លោកបន្ដទៀតថា CNRP នៅតែរក្សាវប្បធម៌ដដែល ដើម្បីដោះស្រាយខ្មែរ និងខ្មែរ ។ លោកថា ប្រពន័្ធគ្រប់គ្រង់នៅក្នុងរដ្ឋសភា ដើរថយក្រោយ ពីព្រោះ នៅប្រទេសភាគច្រើន តែងតែមានសំឡេងភាគតិច និងសំឡេងភាគច្រើន និងពិភាក្សាគ្នាទៅវិញ ទៅមក ដើម្បីឲ្យភាពិក្សាការងារនៅក្នុងរដ្ឋសភា ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងចំណេញពេលវេលា ច្រើន ។ ប្រសិនបើមានបញ្ហាប្រទេសជាតិ តែងតែជួបគ្នា ដើម្បីឲ្យឯកភាពជាតិគ្នា ប្រទេសជិតខាង ភាគច្រើនតែងតែអនុវត្តច្បាប់បែបនេះ។


 អត្ថបទ ៖ ចំណាន (៧៧)

0 comments:

Post a Comment