Monday, January 9, 2017

៣ចំណុចធំៗ ដែលលោក កឹម សុខា ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ព្រឹកនេះ

News New : លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១០ មករា នេះ បាន អនុញ្ញាតឲ្យលោក អិនហ្គូ កាស្តិន(Ingo Karsten) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចំានៅកម្ពុជា ចូលជូបពិភាក្សាការងារ នៅរដ្ឋសភា ។

លោក កឹម សុខា បានសសេរលើបណ្តាញសង្គមថា នៅការិយាល័យក្រុមមតិភាគតិច នៃរដ្ឋសភា លោក អិនហ្គូ កាស្តិន (Ingo Karsten) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចំានៅ កម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយខ្ញុំ ផ្ដោតលើ ៖ ១.ស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន 
២.ការបោះឆ្នោត 
៣.ទស្សនៈនយោបាយរបស់ខ្ញុំ ក្នុងនាមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ។

 អត្ថបទ ៖ ចំណាន (៥៨)

0 comments:

Post a Comment