Wednesday, January 18, 2017

លោក ញឹក ប៊ុនឆៃ វ៉ៃគណបក្សប្រឆាំង ម៉ាចាស់ដៃរឿងថា លោកលក់...

News New : បន្ទាប់ពីអ្នកនយោបាយមកពីគណបក្សប្រឆំាង ចេះតែវាយប្រហារថា ការបង្កើតគណ បក្សតូចៗ នៅក្នុងប្រទេសកម្ពុជា គ្រាន់តែជាការបំបែកសម្លេងបក្សប្រឆំាង នោះ  ក៏ត្រូវបានប្រធាន គណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានអះអាងថា ការវាយប្រហារនោះខុសពីការពិត ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាន ក្រោយពិធីចុះអនុស្សារណៈស្តីពី កិច្ចសហប្រតិបត្តិការណ៍រវាងគណ បក្សខ្មែររួបរួមជាតិ ជាមួយ គណបក្សយុត្តិធម៌ជាតិខ្មែរ របស់លោក ហ៊ាង ឬទ្ធី នាព្រឹកថ្ងៃទី១៨ មករា នៅសណ្ឋាគារសាន់វ៉េ  លោក ញឹក ប៊ុនឆៃ  បានលើកឡើងថា  ការលើកឡើងរបស់អ្នកនយោបាយ គណបក្សប្រឆាំង ក៏ដូចជា មជ្ឈដ្ឋានមួយចំនួនថា ការបង្កើតគណបក្សថ្មី គឺ គ្រាន់តែជាការបំបែកនូវ សម្លេងនោះ គឺជាការមើលឃើញមួយជ្រុងតែប៉ុណ្ណោះ ព្រោះថា នៅកម្ពុជា គេប្រកាន់របបលិទ្ធប្រជា ធិបតេយ្យ សេរីពហុបក្ស ។ ដូច្នេះពលរដ្ឋ គឺមានសិទ្ធិបង្កើតគណបក្សនយោបាយ ក្នុងការឲ្យពលរដ្ឋ បោះឆ្នោតឲ្យ ។ អីញ្ចឹងអ្នកដែលបានលើកឡើងនោះគឺជាករណីមួយជ្រុងនោះទេ ។

យើងសង្កេតឃើញថានៅកម្ពុជា គ្រាន់តែជាការលាពព៌ណគ្នា ដើម្បីផលប្រយោជននយោបាយ ឬ បក្សរបស់ខ្លួនដែលប៉ុណ្ណោះ។ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ថា« អ្នកខ្លះថាការបង្កើត គណបក្សថ្មីគ្រាន់តែជាការបំបែកសម្លេង ដូចជា ករណីរូបខ្ញុំអីញ្ចឹង ក៏មានការ លើកឡើងពីអ្នកនយោបាយភាគច្រើនថា ញឹក ប៊ុនឆៃ បានលក់ខ្លួន លក់ក្បាល រណបគេ តាមពិត ខ្លួនផ្ទាល់សូមជម្រាបថា រហូតមកពេលនេះមិនបានលក់ខ្លួន លក់ក្បាល លក់ឧត្តមគតិឲ្យអ្នកណា ទេ។ ប៉ុន្តែគ្រាន់ពេលនេះខ្ញុំសូមជម្រាបថាពេលនេះខ្ញុំប្រកាន់យកមាគារនយោបាយ របស់សម្តេច ព្រះនរោត្តមស៊ីហនុ ព្រះបរមរតនកោដ តែប៉ុណ្ណោះ  » ។  លោក ញឹក ប៊ុនឆៃ  ក៏បានលើកឡើងថា បច្ចុប្បន្នមានអ្នកនយោបាយមានមតិផ្សេងគ្នា ដូចជា ករណីព្រំដែន គណបក្សខ្លះថា មានគេរំលោភ ឯកបក្សខ្លះថា មិនមែនទេ ដែលកន្លែងនឹងជាបញ្ហាមិនត្រូវគ្នានោះ។ ហេតុនេះអ្វីដែលគណបក្សខ្មែរ រូបរួមជាតិ ចង់បាននោះ គឺចង់ឲ្យខ្មែរួបរួមសាមគ្គីគា្នតែមួយ ហើយបញ្ចេញមតិយោបល់តែមួយ ។ ជាមួយគ្នានោះដែរ លោក ញឹក ប៊ុនឆៃ ក៏បានបង្ហាញពីមួលហេតុ ដែលគណបក្សលោកចងសម្ព័ន្ធ ជាមួយគណបក្សយុត្តិធម៌ជាតិខ្មែរ ថា « នៅប្រទេសភូមាគេចេះធ្វើការជាមួយគ្នា បន្ទាប់ពីមានការ ផ្លាស់ប្តូរ ដោយស្រួល ផ្ទុយពីកម្ពុជា យើងមើលឃើញថា មានការប្រឈមគ្នាទៅវិញទៅមក ដូច្នេះ វាមិនងាយរកភាពស្រួលនោះទេ។ ខ្ញុំមើលឃើញត្រង់នឹង ថាមានតែខ្មែរចេះ រួបរួមសាមគ្គីគ្នា ធ្វើការ ជាមួយគ្នា » ។ ជាមួយគ្នានោះដែរ លោក ញឹក ប៊ុនឆៃ បានបកស្រាយចំពោះគណបក្សប្រឆំាង ថា លោក បានលក់ខ្លួន លក់ក្បាល និងឧត្តមគតិទៅឲ្យគណបក្សកាន់អំណាចថា លោកបានលក់ខ្លួន ឬលក់ក្បាលឲ្យអ្នកនោះទេ។ លោកបញ្ជាក់ថា« កន្លងមកខ្ញុំនិយាយឲ្យត្រង់ទៅ គណបក្សប្រឆាំង បានចោទខ្ញុំថា លក់ខ្លួន លក់ក្បាល ប៉ុន្តែដំណើរនយោបាយចុងក្រោយនេះ ស្រដៀងគ្នា និងគណ បក្សហ៊ុនស៊ិនប៉ិច តែខ្ញុំមិនបានចោទប្រកាន់វិញទេមែនឬមិនមែន។ ខ្ញុំមិនចោទទេ ព្រោះថា ខ្ញុំយល់ ឃើញថា វាមិនពិត គឺជាការលាពព៌ណគ្នា ធ្វើឲ្យមើកមុខគ្នាមិនកើត »។ លោក ញឹក ប៊ុនឆៃ ថា មាន ករណីមួយចំនួន កាលពីឆ្នាំ២០០៣- ២០០៤ លោកជាប្រមុខ រដ្ឋស្តីទី លោកបានចុះហត្ថលេខា លើ ធម្មនុញ្ញបន្ថែមប៉ុន្តែខាងគណបក្សប្រឆំាងបានវាយប្រហារ លោកខ្លំាង។ ផ្ទុយទៅវិញគេភ្លេចថា នៅ ថ្ងៃបោះឆ្នោតជ្រើសរើសលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិជាអនុប្រធានទី១ រដ្ឋ សភា នោះបើគ្មានការបោះឆ្នោតកញ្ចប់ទេ ក៏លោក កឹម សុខា មិនជាប់ដែរ ។ ដូច្នេះបញ្ហាទំាងនេះ ដើម្បីផលប្រយោជន៍ដើម្បីការចំណេញនយោបាយតែប៉ុណ្ណោះ។

អត្ថបទ ៖ ចំណាន (៦៩)

0 comments:

Post a Comment