Monday, January 30, 2017

ក្រសួងការបរទេសកម្ពុជា ចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរ៉េ ជាង ៤០០លានដុល្លារអាមេរិក

News New : នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧  នេះ នៅទីស្តីការ ក្រសួងការបរទេស និងសហ ប្រត្តិបត្តិការអន្តរជាតិ មានការចុះហត្ថលេខាលើ កិច្ចសម្របសម្រួលក្របខណ្ឌ័ស្តីពីការផ្តល់ឥណ ទានសម្បទាន នៃមូលនិធិសហប្រត្តិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកិច្ចសម្របសម្រួល ស្តីពីឥណ ទានសម្បទានសម្រាប់គម្រោងលើកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ក្រោមអធិបតីភាព ឯកឩត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស  និងសហប្រត្តិបត្តិការអន្តរជាតិ និង ឯកឩត្តម គីម វ៉នជីន ឯកអគ្គរាជទូត នៃសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ឯកឩត្តម ប្រាក់ សុខុន បានលើកឡើងថា ការចុះហត្ថលេខានេះ គឺផ្តោតសំខាន់លើឯកសារចំនួន២ ដែលរួមមាន៖ ទី១៖កិច្ចសម្របសម្រួលក្របខ័ណ្ឌស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហ ប្រត្តិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៦ ដល់២០១៨ ដែលមានទឹកប្រាក់ចំនួន ៣៥០លាន ដុល្លារអាមេរិក និងទី២៖ កិច្ចសម្របសម្រួលស្តីពីឥណទានសម្បទានសម្រាប់លើកកំពស់គុណភាព ផ្លូវជាតិលេខ៤៨ ដែលមានទំហំជាទឹកប្រាក់ ៦៧ ៤៣៤ ០០០ដុល្លារអាមេរិក។ មូលនិធិនេះ ត្រូវប្រើ ប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងជាអទិភាពមួយចំនួន រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ធារា សាស្ត្រ សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក ។ ចំពោះការសម្របសម្រួលដ៏ទៃទៀត គម្រោង និងត្រូវបានប្រើប្រាស់ដើម្បីធ្វើអោយប្រសើរឡើងនៅផ្លូវជាតិលេខ៤៨ តភ្ជាប់ពីស្រុកស្រែអំបិលទៅ កាន់ខេត្តកោះកុង ។

ឯកឧត្តមបន្ថែមថា ប្រាក់កម្ចីរនៃកិច្ចសម្របសម្រួលរបស់មូនិធិសហប្រត្តិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៦-២០១៨ មានការកើនឡើងពីរដង ពីកិច្ចសម្របសម្រួលក្របខ័ណ្ឌកន្លងមក ( ឆ្នាំ ២០១៣ ដល់ ២០១៨) ដែលមានតែចំនួន ២០០លានដុល្លារអាមេរិក ។

 គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០០១ ដល់២០១៦ សារធារណៈរដ្ឋកូរ៉េ បានផ្តល់ប្រាក់កម្ចីរ ពីមូល និធិកិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ចដល់កម្ពុជា មានចំនួនប្រហែល ៥៣៥លានដុល្លារអាមេរិកសំរាប់
គំរោងអភិវឌ្ឍន៍ចំនួន ១៧ ។

 អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment