Thursday, January 12, 2017

មេបក្សទាំង២ បានយកថ្ងៃទី១៤ មករា ធ្វើការជួបជុំផ្សេងគ្នា មិនដឹងគោលបំណងយ៉ាងណានោះទេ?

News New : តាមគម្រោងថ្នាក់ដឹកនំាគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា បាន កំណត់យកថ្ងៃទី១៤ ខែមករា  ឆ្នាំ២០១៧  ខាងមុខនេះ  ដើម្បីធ្វើវេទិការមួយដូចគ្នា ។  ប៉ុន្តែគ្រាន់តែ វេទិកា និងទីកន្លែងផ្សេងគ្នាប៉ុណ្ណោះ។ ក្នុងនោះ ថ្នាក់ដឹកនំាគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី១៤ ខែមករា  ដើម្បីជួប ជាមួយពិន្ធនាយកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ជាលើកដំបូង។ ដោយឡែកវិញ ថា្នក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ក៏បានកំណត់ថ្ងៃទី១៤  មករា នេះដែរ  ដើម្បីធ្វើកិច្ចប្រជុំផ្សព្វផ្សាយព័ត៌មាន ស្តីពីស្ថានការណ៍នយោបាយថ្មីៗ នៅក្នុងប្រទេសបារំាង ដែលដឹកនាំដោយលោក សម រង្ស៊ី ។

ការកំណត់ថ្ងៃនេះរបស់មេបក្សប្រឆំាំង គាប់ជួនទៅនឹងការថ្ងៃរបស់ថ្នាក់ដឹកនាំ របស់គណបក្សកាន់ អំណាច ជួបជាមួយអ្នកសារព័ត៌មានបានធ្វើអោយសាធារណៈជន មានភ្នាក់ផ្អើលមិនតិចនោះទេ ។ យ៉ាងណាក្តីសម្រាប់ជំនួបជាមួយអ្នកសារព័ត៌មានជាទ្រង់ទ្រាយធំលើកដំបូងនេះរបស់ប្រមុខដឹកនំា គណបក្សប្រជាជនកម្ពុជា ដែលដឹកនំាប្រទេសអស់រយៈពេលជាង៣០ឆ្នាំនេះ ត្រូវបានគេរៀបចំនៅ សណ្ឋាគារសុខាភ្នំពេញ ត្រើយខាងកើត ទុលមុខព្រះបរមរាជវំាង។

តាមការព្យាករណ៍ទុកនោះ ចំនួនអ្នកសារព័ត៌មាន សុទ្ធតែអ្នកនិពន្ធនាយក និពន្ធនាយករង ពីគ្រប់ ស្ថាប័នទំាងអស់នៅក្នុងប្រទេសកម្ពុជា នឹងចូលជួបសម្តេចតេជោ ហ៊ុន សែន ផ្ទាល់នោះ មានចំនួន ប្រមាណជា ១០០០នាក់ ។ ប៉ុន្តែសម្រាប់វេទិការនោះ មិនទាន់ដឹងថា នោះមានគោលបំណងយ៉ាង ណានោះទេ។ វេទិការជំនួបជាមួយអ្នកសារព័ត៌មាន ត្រូវបានក្រសួងព័ត៌មានជាអ្នករៀបចំ ។ រហូត មកដល់ថ្ងៃនេះ គេសង្កេតឃើញថាកន្លែងនោះ ត្រូវបានរៀបចំទទួល សម្តេចតេជោ និងអ្នកសារព័ត៌ មាន ជាបណ្តើរៗហើយ ។ ដោយឡែងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ  ដែលកំពុង រស់នៅក្រៅប្រទេសជាភាពនិរទេសខ្លួននោះ បានអោយដឹងថា តាមបណ្តាញសង្គមថា « ខ្ញុំនឹងជួប សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង នៅថ្ងៃសៅរ៍ ទី១៤ មករា ២០១៧ ។ លោក កឹម សុខា នឹងចូលរួមផងដែរ តាមរយៈប្រព័ន្ធអ៊ីនធើណេត Skype» ។

 អត្ថបទ ៖ ចំណាន(៦៣)

0 comments:

Post a Comment