Sunday, January 8, 2017

រូបភាព ១សន្លឹក របស់សម្តេចក្រឡាហោម ស ខេង ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង....?

News New : រូបភាពមួយសន្លឹក ដែលត្រូវគេបង្ហោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ថ្ងៃនេះ គឺរូបភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លុតជង្គង់ក្រាបសំពះថ្វាយ បង្គំព្រះសង្ឃ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ​ និងឆ្លងសមិទ្ឋផលនានា​ ក្នងវត្តជោត្តនារាម​ ហៅវត្ត ជោត្ត​ ស្ថិត​ក្នុង​ឃុំមេសរប្រចាន់់​ ស្រុក​ពារាំង​ ខេត្តព្រៃវែង នាព្រឹក​ថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០១៧​ នេះ ។

តាមរយ:រូបភាពមួយសន្លឹកនេះ គឺត្រូវបានសាធារណ:មតិ យល់ថា កម្រមានថ្នាក់ដឹកនាំកំពូលជាន់ ខ្ពស់ណា លុតជង្គង់ថ្វាយបង្គំព្រះសង្ឃបែបនេះ ក្នុងពេលបច្ចុប្បន្ន មានតែគេឃើញ ថ្នាក់ដឹកនាំមួយ ចំនួនធំ គ្រាន់តែលើកដៃសំពះព្រះសង្ឃដូចសំពះមនុស្សធម្មតា  និងថ្នាក់ដឹកនាំខ្លះទៀត អង្គុយលើ កៅអី សំពះព្រះសង្ឃតែប៉ុណ្ណោះ ។

កាយវិការរបស់សម្តេចក្រឡាហោម ស ខេង ខាងលើនេះ គឺសបញ្ជាក់ពីគំរូពុទ្ធបរិស័ទ អ្នកកាន់  នៃ ព្រះពុទ្ធសាសនា ដ៏ត្រឹមត្រូវមួយរូប ដោយបង្ហាញការថ្វាយបង្គំព្រះសង្ឃតាមគន្លងព្រះពុទ្ធសាសនា គួរអោយគោរព និងប្រតិបត្តិតាម ។

រូបភាពសម្តេចក្រឡាហោម​ ស ខេង ថ្វាយបង្គំព្រះសង្ឃ សូម្បីតែព្រះសង្ឃក៏ចាប់អារម្មណ៍ដែរ
















អត្ថបទ ៖ អារុណ

0 comments:

Post a Comment