Tuesday, January 3, 2017

លោក ប៉ុល ហំម និងលោក សាយ សំអាល់ ឯកភាពខ្លះ និងមិនឯកភាពខ្លះ ជុំវិញបញ្ហាសំរាម

News New : រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានប្តេជ្ញាថានឹងសហការណ៍ជាមួយ គណៈកម្មការទី៣ នៃរដ្ឋសភា រួមគ្នាធ្វើការងារលុបបំបាត់បញ្ហាសំរាមបន្តទៅទៀត  និងការងារពាក់ ព័ន្ធមួយចំនួនទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង ។ ផ្តល់បទសម្ភាសន៍ជាមួយ ក្រុមអ្នកសារ ព័ត៌មាន ក្រោយការបំភ្លឺ នៅវិមានរដ្ឋសភាអស់រយៈពេលជិត ៣ម៉ោង  នាព្រឹកថ្ងៃទី៤ មករា  ២០១៧ នេះ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ រដ្ឋសភា មានប្រសាសន៍ថា គណៈកម្មការ បានសួរ នំាពីបញ្ហាសំរាមតាមទីក្រុងរាជធានី និងទីប្រជុំខេត្តស្រុកមួយចំនួន ដើម្បីចង់ដឹងថាក្រសួងបរិស្ថាន មានវិធានការយ៉ាងណាខ្លះ ។ លោកថា ការសួរនំាបញ្ហានេះ បន្ទាប់ពីមានការសួរនំា ពីប្រជាពលរដ្ឋ ឃើញពីបញ្ហាសំរាមមិនបានដោះស្រាយ ជាក់ស្តែងនោះ គឺនៅទីក្រុងភ្នំពេញតែម្តង ។ ហើយក៏បាន សួរនំាពីចំណាត់ការ របស់រាជរដ្ឋាភិបាល លើបញ្ហាការដោះដូរ ការងារខ្លះរវាង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខប្រមាញ និងនេសាទ ពិសេសពាក់ព័ន្ធនឹងដីសម្បទាន និងតំបន់ការពារធនធាន ធម្មជាតិផ្សេងៗ ។ លោកបញ្ជាក់ថា ក្នុងជំនួបបំភ្លឺនោះថា ខាងគណៈកម្មកាទី៣ រដ្ឋសភា ដែលមាន សមាជិកមកពីគណបក្សប្រជាជនកម្ពុជា  ក៏បានផ្តល់យោបល់មួយចំនួន  ទៅលោករដ្ឋមន្ត្រីបរិស្ថាន ផងដែរ ។ លោកគូសបញ្ជាក់ថា « ក្នុងជំនួប យើងបានសួរអំពីបញ្ហាសំរាម ត្រូវធ្វើយ៉ាងណា?  ហើយ ពិសេសនោះ ក្រុមហ៊ុនស៊ិនទ្រី តើក្រសួងមានវិធានការយ៉ាងណា? រឿងកិច្ចការពារធនធានធម្មជាតិ យើងទទួលស្គាល់ថា រាជរដ្ឋាភិបាល មានចំណាត់ការច្រើនដែរ ។ គឺយើងបានទទួលលទ្ធផលខ្លះៗ ហើយ ។  ប៉ុន្តែយើងចង់ដឹងថា ផែនការបន្តទៅមុខទៀតមានចំណាត់ការយ៉ាងណាទៀត»។ ជាមួយ គ្នានោះដែរ ប្រធានគណៈកម្មកាទី៣ បានទទួលស្គាល់ចំពោះការងាររបស់ក្រសួងបរិស្ថាន។ ក៏ប៉ុន្តែ គណៈកម្មការ នឹងបន្តតាមដានការងាររបស់ក្រសួងបន្តទៀត។ បើទោះបីជាមានលទ្ធផលមួយចំនួន ទទួលយកបាន តែក៏នៅមានចំណុចមិនទទួលយកបាន ដូចជា បញ្ហាសំរាមមិនទាន់ល្អប្រសើរនោះ នៅតាមទីក្រុងខ្លះដូចមិនបានគ្រប់គ្រងមិនទាន់បាននោះទេ ។ លោកគូសបញ្ជាក់ថា «  ខ្ញុំបានលើក ប្រាប់ លោករដ្ឋមន្ត្រី ហើយ ដូចជា សំរាមនៅតាមដងផ្លូវខ្លះឃើញមានសំរាម ក្នុងនោះ ជាសំរាមវិជ្ជ សាស្ត្រ ។ រឿងបញ្ហាព្រៃឈើ បញ្ហាធម្មជាតិ ក៏នៅមានដែរ។តែយើងមិនបានបន្ទោសរាជរដ្ឋាភិបាល ថាមិនបានខិតខំប្រឹងប្រែងនោះទេ តែវាមិនទាន់បាន១០០% នោះទេ»។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការមកឆ្លើយតបនៅគណៈកម្ម ការទី៣ រដ្ឋសភានេះគឺជាការងារមួយដែលក្រសួងត្រូវតែមកឆ្លើយតាមការចង់បាន និងចំណុចខ្លះៗ ដែលស្រពេចស្រពិលមួយចំនួន ។ លោកបញ្ជាក់ថា« យើងខ្ញុំមានការត្រេកអរណាស់ដែលបានមក ទីនេះ ព្រោះយើងមានឱកាសពន្យល់ មានឱកាសជម្រាបពីវឌ្ឍនភាពនៃការងាររបស់យើង ។ យើង ក៏មានឱកាស ដែលនៅមានភាពស្មុគស្មាញ និងចំណាត់ការនៅពេលខាងមុខទៀតយ៉ាងណាដែរ។ អីញ្ចឹងការមកជួបនេះ គឺកាបង្ហាញនូវការសហការគ្នាបានល្អរវាងគណៈកម្មការទី៣រដ្ឋសភា ជាមួយ និងក្រសួងបរិស្ថាន »។
លោករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងជំនួបនោះ ក្រសួងក៏បានបង្ហាញពីគោលដៅ ពីភារកិច្ច  ដែល ក្រសួង នឹងធ្វើទៀត ដូចជា ពិភាក្សាជាមួយភាគីពាក់ព័ន្ធ រួមមាន ៖សាលារាជធានីភ្នំពេញ ក្រុមហ៊ុន ស៊ិនទ្រី និងបណ្តាខ័ណ្ឌផ្សេងៗទៀត ថា  តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីអោយការងារប្រមូលសំរាម មានភាពល្អប្រសើរជាងមុន? ។ លោករដ្ឋមន្ត្រីថា ដើម្បីដោះស្រាយបញ្ហាសំរាមឲ្យ មានប្រសិទ្ធភាព នោះ ត្រូវតែអញ្ជើញភាគីពាក់ព័ន្ធទំាងអស់មកពិភាក្សាគ្នារកយន្តការរួមមួយដើម្បីដោះស្រាយបញ្ហា ព្រោះវាជាបញ្ហាអ្នកទំាងអស់គ្នា ។ ចំពោះបញ្ហាគ្រប់គ្រងសំរាម លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្រសួង បានផ្ទេរភារកិច្ចទៅរាជធានី ខេត្ត ក្រុងទំាងអស់ ហើយរាជធានី ខេត្ត ក្រុងទំាងនេះ មា ភារ កិច្ចទំលាក់ទៅ ថ្នាក់ខ័ណ្ឌ និងថា្នក់បន្តបន្ទាប់ទៀត ។ ដូច្នេះការងារនេះ មានការពិបាកផងដែរ ដូច ការរៀនសូត្រពីលទ្ធកម្ម  និងត្រូវការដកហូតប្រាក់  ដើម្បីទំលាក់អោយសម្រាប់ចាត់ចែងបញ្ហានេះ ផងដែរ។ ជាងនេះបញ្ហាប្រមូល ទីតំាងសំរាមត្រូវរៀនធ្វើឲ្យល្អផងដែរ ។




អត្ថបទ ៖ ចំណាន (៤៩)

0 comments:

Post a Comment