Tuesday, January 31, 2017

សម្តេចតេជោ ហ៊ុន សែន វ៉ៃមួយក្បាច់នេះ គណបក្សសង្រ្គោះជាតិ ចប់ហើយ...

News New : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា  ការទារសំណងជំម្ងឺ ចិត្ត ១លានដុល្លារអាមេរិក ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ រឿងបរិហាកេរ្តិ៍ ដើម្បី យកប្រាក់មកសង់ផ្ទះជូនជនពិការ ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភាដើម្បីធ្វើវិសោធ នកម្មប្រការ ៤៨ថ្មី (បី) បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នាព្រឹកថ្ងៃទី៣១ មករា បានព្រមានរឹបអូសស្នាក់ការ បក្សសង្រ្គោះជាតិ ពេលសាលក្រមចូលជាស្ថាពរ ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា « ខ្ញុំរងចាំអោយតែសាលក្រមចូលស្ថាពរទេ លើកនេះខ្ញុំយកហើយលុយអត់មានយក ១០០រៀល ដូច ថាក់ឡានី ទេ ខ្ញុំទារ ១លានដុល្លារ ប៉ុន្តែសាលក្រមមុនគេគឺសាលក្រមបង ហេង សំរិន បើកាលណា សាលក្រមនេះហើយ បង្កកទ្រព្យសម្បតិ្តសុំដីកា ការពារទ្រព្យសម្បត្តិ លក់ទ្រព្យសម្បត្តិ ពួកហ្នឹង ចោលឲ្យអស់មើល! ដើម្បីអោយរាង! លឺថាស្នាក់ការគណបក្សដាក់ឈ្មោះ សម រង្ស៊ី អីចឹងទេ លក់ អាស្នាក់ការគណបក្សហ្នឹង លក់ឡៃឡុង»។ ជាមួយគ្នានោះដែរ សម្តេចក៏បានរំឭកថា ទ្រព្យសម្បត្តិ និងទីស្នាក់ការគណបក្សសង្រ្គោះជាតិ បច្ចុប្បន្ន គឺមានដាក់ឈ្មោះជាកម្មសិទ្ធិរបស់ លោក សម រង្ស៊ី ពេលដែលសាលក្រមចូលស្ថាពរ ។

ការលើកឡើងរបស់សម្តេចតេជោ ខណៈសម្តេចបានប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធា រណៈដោយភ្ជាប់យកករណីដែលលោក សម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ថាបានសូកប្រាក់ កញ្ញា ធី សុវណ្ណថា ចំនួន ១លានដុល្លារអាមេរិក។ ដើម្បីបង្ហាញភាពស្អាតស្អំ ទើបសម្តេចតេជោ ប្តឹង មកតុលាការឲ្យជួយរកយុត្តិធម៌ និងសំណូមពរឱ្យផ្តន្ទាទោសលោក សម រង្ស៊ី តាមច្បាប់ ដោយទាម ទារសំណងជំងឺចិត្ត ចំនួន ៤ពាន់លានរៀល ឬស្មើនឹង ១លានដុល្លារអាមេរិក ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះលោក សម រង្ស៊ី មានរឿងក្ដីក្តាំជាច្រើននៅក្នុងប្រព័ន្ធតុលាការ ជាពិសេសលោក សម រង្ស៊ី ក៏មានឋានៈជាទណ្ឌិត ផងដែរ បើយោងតាមសាលដីកាស្ថាពររបស់សា លាឧទ្ធរណ៍ ដែលសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ ពាក់ព័ន្ធ រឿងក្ដីជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ។

ក្នុងកិច្ចប្រជុំនោះដែរ សម្ដេចតេជោ ក៏បញ្ជាក់ជាថ្មីនៅក្នុងប្រទេសកម្ពុជា គ្មានអ្នកទោសនយោបាយ ទេ មានតែអ្នកនយោបាយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌហើយជាប់គុក។ សម្តេចថា« ខ្ញុំសូមប្រកាស សារជាថ្មីម្ដងទៀតថា កម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តនូវបទ ល្មើសព្រហ្មទណ្ឌ ហើយក៏ជាប់ទោស ដូច្នេះមិនអាចយកមកឡូកឡំគ្នាបានទេ»។

ទាក់ទិននឹងការមិនចូលប្រជុំសភា របស់សមាជិកសភាគណបក្សប្រឆំាង សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា បើសមាជិកសភាគណបក្សសង្រ្គោះជាតិ(CNRP) មិនចូល រួមកិច្ចប្រជុំរដ្ឋសភារហូតកាន់តែល្អ ។ សម្ដេចថា " ខ្ញុំអបអរសាទរ ដែលថ្ងៃនេះ ដែលគេ ( សមាជិក សភាគណបក្សសង្រ្គោះជាតិ CNRP) មិនចូល! បើមិនចូលតាំងពីហ្នឹងរហូតតែម្ដងវាកាន់តែល្អ! ឌឺឲ្យ អីចឹងទៀត "។ សម្រាប់វប្បធម៌សន្ទនាវិញ សម្តេចតេជោ បានថ្លែងថា វប្បធម៌សន្ទនានៅតែបន្តទោះ បីជាគ្មានប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន-ភាគតិចក្នុងរដ្ឋសភាក៏ដោយ។ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា« វប្បធម៌សន្ទនានៅតែមាន ប៉ុន្តែមានតាមណា? មានតាមគណៈអចិន្ត្រៃយ៍សភា នោះ ទៅនិយាយគ្នាទៅ ! គណៈអចិន្ត្រៃយ៍សភា មានអស់លោកតើ តែអស់លោក មិនព្រមមកថ្ងៃ ក្រោយ មិនបាច់និយាយជាមួយតែម្ដងទៅ តែយើងនៅតែនិយាយអោយតែគេមកតើ យើងនិយាយ ជាមួយអ្នកណា បើគេអត់នៅផង » ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ  ក៏បានទំលាយរឿងជួបគ្នា ជាមួយលោក កឹម សុខា កន្លងមក និងការផ្ញើសារតាមរយៈWhatsApp ផងដែរ ។ សម្តេច បានថ្លែង ផ្ដាំផ្ញើទៅដល់សកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ពន្ធនាគារគ្រប់រូបហើយត្រូវបាន លោក កឹម សុខា សន្យាជួយឲ្យបានចេញពីពន្ធនាគារត្រូវទៅទារពី លោក កឹម សុខា ទៅកុំមកទារ ពីសម្ដេច ។ សម្ដេចសង្កត់ធ្ងន់ថា «  អារឿងអ្នកដែល កឹម សុខា សន្យាថារួចពីគុកទៅទារ កឹម សុខា ទៅកុំទារ ហ៊ុន សែន ព្រោះអ្នកឯង បានសន្យាជាមួយខ្ញុំថា បីថ្ងៃក្រោយអ្នកឯងនឹងធ្វើ ! អ្នកឯងអត់ បានធ្វើតាមការសន្យាខ្ញុំក៏មិនធ្វើអ្វីទាំងអស់ ។អ្នកឯងជាប់គុកប៉ុន្មានទាល់តែ ២ ភាគ៣ ហើយទើប មានសិទ្ធិពិនិត្យ ខ្ញុំមិនប្រើច្បាប់ពន្ធនាគារ ដើម្បីសុំការលើកលែងទោសអោយអ្នកណាទាំងអស់»។ ថ្លែងអស់រយៈពេលជាង ៤នាទី ដោយសុំការអនុញ្ញាតពី សម្តេចប្រធានរដ្ឋសភា  ក៏សុំម៉ោងពីសមា ជិកផ្សេងៗ សម្ដេចតេជោ ក៏បានស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មិនអោយអ្នក មានទោសធ្វើប្រធានបក្ស ។ សម្ដេច ហ៊ុន សែន បានស្នើសភាធ្វើវិសោធនកម្មច្បាប់ស្ដីពី គណបក្ស នយោបាយមិនឲ្យអ្នកមានទោសធ្វើប្រធានគណបក្សណាមួយនោះទេ ។ សម្ដេច បានថ្លែងបញ្ជាក់ ថា « ត្រូវចាំបាច់ធ្វើវិសោធនកម្មច្បាប់ស្ដីពី បក្សនយោបាយ ក៏ត្រូវតែធ្វើវិសោធនកម្ម ៥០ បូក១ ដែរ ដាក់ថា អ្នកដែលមានទោសអត់មានសិទ្ធិធ្វើប្រធានបក្សនយោបាយ ដាក់ទៅ! ខ្ញុំមានសំណូមពរធ្វើ អាហ្នឹង ដើម្បីឲ្យវាអស់សិទ្ធិតែម្ដងទៅ ! លោកប្រធានៗអីទៀត ! អ្នកមានទោស គឺ អត់មានសិទ្ធិធ្វើ ប្រធានបក្សនយោបាយ »៕


អត្ថបទ ៖ ចំណាន (៨៤)

0 comments:

Post a Comment