Sunday, January 29, 2017

លោក ចាន់ វិបុល ថា ហេតុផល ៣យ៉ាង ដែលគណបក្សកាន់អំណាចទម្លាក់លោក កឹម សុខា ពីប្រធានមតិភាគតិច...?

News New : តាមគម្រោងរដ្ឋសភា បានសម្រេចបញ្ចប់តួនាទី របស់លោក កឹម សុខា ពីប្រធានក្រុម អ្នកតំណាងរាស្ត្រភាគតិចនៃរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។

តើក្រោយពីការទម្លាក់លោក កឹម សុខា ពីប្រធានក្រុមតំណាងរាស្ត្រភាគតិចនៃរដ្ឋសភា វាសនាបក្ស ប្រឆាំង នឹងទៅជាយ៉ាងណា ?

លោកបណ្ឌិត ចាន់ វិបុល អ្នកជំនាញអភិបាលកិច្ច និងនយោបាយ  បានថ្លែងប្រាប់អ្នកយកព័ត៌មាន News New តាមទូរសព្ទ័ថា ជាទូទៅលោកលើកហេតុផល ០៣យ៉ាងសំខាន់ៗ  ដែលជាបំណងរបស់ គណបក្សកាន់អំណាច ក្នុងការទម្លាក់លោក កឹម សុខា គឺ ៖
 ១ ៖ ជាសេចក្តីប្រាថ្នាមួយ របស់គណបក្សកាន់អំណាច ( គណបក្សប្រជាជនកម្ពុជា ) ដើម្បីបំបែក គណបក្សប្រឆាំង នេះជាទិដ្ឋភាពទី១ ។ 
២៖នេះជាការសាកល្បងថ្លឹងថ្លែងមើលអំពីការបែកបាក់ផ្ទៃក្នុងគណបក្សប្រឆាំង(គណបក្សសង្គ្រោះ ជាតិ) ពីព្រោះលោក កឹម សុខា ព្រមទទួលការតែងតាំងជាប្រធានក្រុមសភាភាគតិច បន្ទាប់ពីមាន ការព្រះរាជទានទោសពីព្រះមហាក្សត្រ បន្តតំណែងលោក សម រង្ស៊ី។ នេះជាបញ្ហាមើលថា តើមាន ភាពរកាំរកូសទេនោះរវាងលោក កឹម សុខា និងលោក សម រង្ស៊ី ។ 
៣៖ បញ្ហាអំពីអំណាចរបស់បក្សប្រជាជនកម្ពុជា ដែលមានសមាជិកសភា ៦៨រូប គាត់អាចធ្វើអ្វីបាន ទៅតាមអំណាចគាត់ចង់បាន សាកមើល តើគណបក្សប្រឆាំងមានឱកាសក្នុងការតវាដែររឺទេ ? នេះ ជាទិដ្ឋភាព៣ នៃការទម្លាក់លោក កឹម សុខា ពីតំណេងប្រធានក្រុមសភាភាគតិច នៃរដ្ឋសភា ។

លោកបន្តថា រដ្ឋសភា ឬតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ធ្វើនេះមិនអាចដកការគាំទ្រ គណ បក្សប្រឆាំងបានទេគឺ  មានតែការកើនឡើង នៃការគាំទ្រទៅវិញ ។ ប៉ុន្តែផ្ទុយទៅវិញ គណបក្សកាន់ អំណាចនោះទេ ដែលបាត់បងការគាំទ្រ ។ លោកក៏បានបន្តទៀតថា ពីមួយអណត្តិ ទៅមួយអណត្តិ គណបក្សប្រឆាំង កើនឡើង នៃការគាំទ្ររហូតបានជាដៃគូប្រជែងជាមួយបក្សកាន់អំណាច។

ចំណែក លោកជំទាវ មួរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងដែរថា  ការ ដកតំណែងលោក កឹម សុខា គឺមិនធ្វើអោយបះពាល់ប្រជាប្រិយភាពគណបក្សប្រឆាំងបានទេ ។ តែ ផ្ទុយទៅវិញ ប្រជាជនកម្ពុជា សព្វថ្ងៃគឺយល់ដឹងច្រើនណាស់ អំពីលទ្ធិប្រជាធិបតេយ្យ គោលការណ៍ លទ្ធិប្រជាធិបតេយ្យ។ហើយរបបណាដែលប្រជាពលរដ្ឋចង់ឃើញគឺ តុល្យភាពគ្នារវាងក្រុមភាគតិច និងភាគច្រើន ។ ហើយគណបក្សប្រឆាំង មិនចាប់អារម្មណ៍ពីការដកតំណែងអ្នកនេះ រឺអ្នកនោះទេ។តែផ្ទុយទៅវិញ យើងត្រូវគោរពពីគោលការលទ្ធិប្រជាធិបតេយ្យ ( ថ្ងៃនេះដកអ្នកនេះ ថ្ងៃនេះដក អ្នក នោះ ថ្ងៃស្អែកដកអ្នកណាទៀត ) ចុះស្ថាប័នកំពូលគ្មានឯករាជ្យទេគឺឆ្លុះបញ្ចាំពីឆន្ទះរបស់ប្រជាពល រដ្ឋ ដែលជាម្ចាស់ឆ្នោតដែរទេ? ហើយចុះថា ការកសាងប្រជាធិបតេយ្យយ៉ាងម៉េចទៅ? ឯណាជាការ បង្រូមបង្រួមជាតិ ស្ថាបនាជាតិជាមួយគ្នា ទៅរកការអភិវឌ្ឍជាតិ ដែលឆ្លុះបញ្ចាំងពីការផ្សះផ្សាជាតិ ដើម្បីឆ្ពោះទៅរកសន្តិភាពពិតប្រាកដនោះ? លោកជំទាវបន្ថែមថា ចំពោះការដកលោក កឹម សុខា ពី ប្រធានក្រុមសភាភាគតិចគណបក្សសង្គ្រោះជាតិ គឺរឹតតែមានការគាំទ្រខ្លាំងឡើងៗ ព្រោះប្រជាជន យល់ដឹងពីរបបដែលពួកគាត់កំពុងរស់នៅ ។

 អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment