Thursday, January 5, 2017

បក្សប្រឆំាង ដាក់ ៦ចំណុចទៅដល់មន្ត្រីថ្នាក់មូលដ្ឋានរបស់ខ្លួន នៅខេត្តសៀមរាប

News New : បន្ទាប់ពីស្ថានការណ៍នយោបាយ មានការស្ងប់ស្ងាត់មួយរយៈពេលនេះ មកគណបក្ស សង្គ្រោះជាតិ ដែលជាបក្សប្រឆំាងដ៏ធំ បានធ្វើការផ្សព្វផ្សាយអំពីស្ថានការណ៍នយោបាយដល់មន្ត្រី ថ្នាក់មួលដ្ឋានរបស់ខ្លួន នៅទូទំាង ២៥រាជធានី ខេត្ត។ ការបង្ហាញនេះ ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ គណបក្សមានដូចជា៖ លោក យ៉ែម បុញ្ញាឬទ្ធិ លោក អេង ឆៃអ៊ាង និងមន្ត្រីមួយចំនួនទៀតនៅខេត្ត សៀមរាប នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នេះ ។ លោក យ៉ែម បុញ្ញាឬទ្ធិ មន្ត្រីជាន់ខ្ពស់គណបក្ស និង ជាអ្នកនំាពាក្យ បានសសេរលើបណ្តាញសង្គមរបស់លោកថាក្នុងកិច្ចអាណត្តិប្រចាំខែរបស់ថ្នាក់ដឹក នាំគណបក្សសង្គ្រោះជាតិ ទូទាំង ២៥រាជធានី - ខេត្ត ថា គណបក្សតែងតែ បានអនុវត្ត ដើម្បីជជែក ពិភាក្សាពីស្ថានភាពនយោបាយ ពីការចែករំលែកពង្រឹងសមត្ថភាព សិក្សាកែលម្អប្រព័ន្ធគ្រប់គ្រង ដឹកនាំ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងកម្លាំង ជំនឿទំនុកទុកចិត្តរបស់ក្រុមអ្នកដឹកនាំ។ លោក ថា កិច្ចប្រជុំមានការចូលរួមពីក្រុមដឹកនាំគ្រប់លំដាប់ថ្នាក់ ចូលរួមផ្តល់មតិយោបល់ សំណួរ ចម្លើយ ឆ្លើយបំភ្លឺ ឲ្យកាន់តែមានភាពច្បាស់លាស់ ចៀសវាងនូវការគិតស្រពេជស្រពិលដោយក្តីគោរព និង ផ្តល់តម្លៃដល់គ្នាទៅវិញទៅមក គឺជាការជំរុញ និងលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចូលរួមទទួលខុសត្រូវ ក្នុងការអនុវត្តផែនការសកម្មភាព យុទ្ធសាស្រ្តឲ្យបានជោគជ័យ ។ ចំណែកឯ លោក អេង ឆៃអ៊ាង សមាជិកសភាគណបក្សសង្គ្រោះជាតិ បានលើកឡើងថា កិច្ចប្រជុំ ក៏បានលើក យកចំណុចសំខាន់ៗ ដូចខាងក្រោម ៖
ទី១-ស្ថានការណ៍នយោបាយ
ទី២-របាយការណ៍សកម្មភាពការងារ និងហិរញ្ញវត្ថុខែធ្នូ ឆ្នាំ២០១៦
ទី៣-ផែនការសកម្មភាពបន្ត 
ទី៤- ពីបញ្ហាផ្សេងៗ ។

សូមជម្រាបថា ការចុះទៅតាមបណ្តាខេត្តនានារបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនេះ ធ្វើ ឡើង ខណៈស្ថានការណ៍នយោបាយ មានភាពស្ងប់ស្ងាត់ បន្ទាប់ពីមានជំនួបពិភាក្សាគ្នារវាងថ្នាក់ ដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆំាង កាលពីថ្មីៗនៅវិមានរដ្ឋសភា ក្នុងសម័យប្រជុំ ពេញអង្គមក ឬអាចនិយាយថា បន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវ បានតែងតំាង ជាប្រធានក្រុមភាគតិចក្នុងសភា ជំនួសលោក សម រង្ស៊ី  ប្រធានគណបក្សសង្គ្រោះ ជាតិ ដែលមានតួនាទីជជែកគ្នាផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នោះ៕

 អត្ថបទ ៖ ចំណាន(៥២)

0 comments:

Post a Comment