Monday, January 30, 2017

លោក ស សុខា សន្យាធ្វើអណ្តូងទឹកជូនពលរដ្ឋឱ្យបាន ២០អណ្តូង ក្នុង ១ស្រុក/ក្រុង ទូទាំងខេត្តព្រៃវែង

News New : លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បានប្រកាស ធ្វើអណ្តូងទឹកជូនប្រជាពលរដ្ឋអោយបាន ២០អណ្ដូង ក្នុង ១ស្រុក/ក្រុង ទូទាំងខេត្តព្រៃវែង។ លោក
ស សុខា បានធ្វើការប្រកាសដូច្នោះ ក្នុងឱកាសដែលលោកជួបសំណេះសំណាលជាមួយសកម្មជន និងវាគ្មិនយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកបាភ្នំ ។ លោក ស សុខា បានបញ្ជាក់ថា ពីស្រុក នេះ ខ្ញុំសូមប្រកាសធ្វើអណ្ដូងទឹកចំនួន ២០ក្នុង ១ក្រុង/ស្រុក ទាំង ១៣ ក្នុងខេត្តព្រៃវែងទាំងមូល ។

ចំពោះកិច្ចការសាងសង់អណ្តូងទឹកនេះ លោក ស សុខា  បានប្រគល់កិច្ចការនេះទៅអោយយុវជន និងវាគ្មិនគណបក្សប្រជាជនកម្ពុជា សិក្សានិងសាងសង់ជូនប្រជាពលរដ្ឋ ដោយផ្អែកតាមស្ថានភាព ភូមិសាស្ត្រ គឺថា ទីតាំងដែលប្រឈមនឹងការខ្វះទឹក។ លោក ស សុខា ក៏បានបញ្ជាក់ផងដែរថា ការ ផ្ដល់ជូននេះ ពំុបានគិតពីកន្លែងចាញ់ រឺឈ្នះឆ្នោតនោះទេ ធ្វើសម្រាប់ប្រយោជន៍ប្រជាជន ។ លើស ពីនេះទៅទៀត លោក ស សុខា ថា គណបក្សប្រជាជនកម្ពុជា សន្យាថាធ្វើហើយគឺត្រូវធ្វើ មិនមែន សន្យា ដើម្បីបំភាន់ប្រជាជននោះដែរ ។ តាមដឹង មានបក្សខ្លះសន្សានេះ សន្យានោះ ពិសេសរឿង អណ្ដូងនេះ ថាធ្វើជូនប្រជាជន តែបាត់ស្រមោលឈឹង។




អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment