Wednesday, January 18, 2017

ត្រឹមតែគោលដៅ ៣ចំណុច លោក ញឹក ប៊ុនឆៃ និងលោក ហ៊ាង ឬទ្ធី សង្ឃឹមឈ្នះឆ្នោត


News New : ប្រធានគណបក្សខ្មែររួបរួមជាតិ ដឹកនំាដោយលោក ញឹក ប៊ុនឆៃ និងប្រធានគណបក្ស យុត្តិធម៌ជាតិខ្មែរ ដឹកនាំដោយលោក ហ៊ាង ឬទ្ធី បានចាប់ដៃរួមគ្នា នៅក្នុងគោលបំណងដើម្បីធ្វើកិច្ច សហប្រតិបត្តិការជាមួយគ្នា ដើម្បីដណ្តើមសន្លឹកឆ្នោត នៃការបោះឆ្នោត នៅពេលខាងមុខនេះ

ថ្លែងក្នុងពិធីចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ  នៅសណ្ឋាគារ សាន់វ៉េ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា មូលហេតុ ដែលគណបក្សខ្មែររួបរួមជាតិ  និងគណបក្ស យុត្តិធម៌ជាតិខ្មែរ ចុះហត្ថលេខាធ្វើកិច្ចសហប្រតិបតិ្តការជាមួយគ្នាផ្អែកលើកគោលដៅ ៣ចំណុច៖

ទី១ក្នុងស្មារតីសាមគ្គីភាព ឯកភាព និងផ្អែកលើទស្សនវិស័យស្របគ្នា ដើម្បីផលប្រយោជន៍ដ៏ខ្ពង់ ខ្ពស់របស់ជាតិ និងប្រជារាស្ត្រខ្មែរ ចំពោះបញ្ហាសំខាន់ៗ ដែលជាអាយុវជីវិតជាតិខ្មែរទំាងអស់គ្នា។ ទី២ ៖ អនុស្សារណៈស្តីពី កិច្ចសហប្រតិបត្តិការជាមួយគ្នានេះ ជាលិខិតតូបករបើកផ្លូវឲ្យគណបក្ស ទាំងពីរ អាចបង្កើតឡើងនូវក្រុមការងារបច្ចេកទេសចម្រុះគណបក្ស  ដើម្បីចំយន្តការដ៏មានប្រសិទ្ធ ភាពក្នុងការជួយគ្នាទៅវិញទៅមកសំដៅប្រមួលផ្តុំសម្លេងគំាទ្រដល់គណបក្សទំាងពីរ ដើម្បីឲ្យមាន លទ្ធភាពចូលរួមចំណែកបម្រើរាស្ត្រខ្មែរ
ទី៣ ៖ គណបក្សទំាងពីរ រំពឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងនំាមកនូវលទ្ធផលល្អប្រសើរសំរាប់ គណបក្សទំាងពីរ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោត ជ្រើស តំាងតំណាងរាស្ត្រនៅពេលអនាគតខាងមុខនេះ
   
គួរបញ្ជាក់ថា បើតាមលោក ញឹក ប៊ុនឆៃ បានឲ្យដឹងទៀតថា មានគណបក្សចំនួន៦ បានមកធ្វើការ សុំចុះហត្ថលេខាធ្វើកិច្ចសហការជាមួយគណបក្សខ្មែររួបរួមជាតិ  ។ ប៉ុន្តែគណបក្សលោក  បានឯក ភាពទទួលយកតែ ២គណបក្សតែប៉ុណ្ណោះ ចំពោះគណបក្សដែលនឹងចុះហត្ថលេខាធ្វើកិច្ចសហ ប្រតិបត្តិការមួយទៀតនោះ លោក ញឹក ប៊ុនឆៃ មិនទាន់បានទម្លាយអោយដឹងនោះទេ។យ៉ាងណាក្តី សម្រាប់គណបក្សដែលចុះហត្ថលេខា ធ្វើសម័្ពន្ធជាមួយគ្នានេះ ត្រូវបានលោក ញឹក ប៊ុនឆៃ ថា មិន ទាន់មានរចនាសម្ព័ន្ធនោះទេ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះដោយគណ បក្ស នឹងឈ្មោះឈរដាច់ដោយឡែកពីគ្នា ហើយចាប់ពីពេលនេះក្រុមគណៈកម្មការជំនាញ របស់ គណបក្សទំាងពីរនឹងពិភាក្សាគ្នា ដើម្បីរៀបចំរចនាសម្ព័ន្ធអោយបានត្រឹមត្រូវដើម្បីប្រកួតប្រជែងការ បោះ ឆ្នោត ជ្រើសរើសអ្នកតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខ ៕


អត្ថបទ ៖ ចំណាន (៧២)

0 comments:

Post a Comment