Sunday, January 8, 2017

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងចុះព្យាបាលជំងឺដោយឥតគិតថ្លៃ នៅស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១៤...

News New : ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា រួមសហការណ៍ជាមួយក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រៃវែង នឹងចុះពិនិត្យ ព្រមទាំងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងស្រុក ពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ នៅទីតាំងវិទ្យាល័យ រស្មីសាមគ្គី ក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ ។

បើតាមការអោយដឹងពីអ្នករៀបចំកម្មវិធីនេះ បញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា មានទទួល ពិនិត្យ និងព្យាបាលប្រជាពលរដ្ឋពី ១៥០០នាក់ ទៅ ១៨០០នាក់ ក្នុងថ្ងៃនោះ ហើយការពិនិត្យ និង ព្យាបាលនេះដែរ មានបែងចែកជាច្រើនផ្នែក ដូចជា ៖ ផ្នែកឱសថ  ផ្នែកវះកាត់តូច  កុមារ  ជំងឺធ្មេញ ជំងឺទូទៅ រោគស្ត្រី និងអេកូ ចាស់ជរា និងផ្នែកជាច្រើនទៀត។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ផងដែរថា ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពី សំណាក់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរ។
ដូច្នោះ សូមបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកពាមជរ អញ្ជើញចូលរួមពិនិត្យ និងព្យាបាលជំងឺដោយ ឥតគិតថ្លៃ កុំបីខាន៕



អត្ថបទ ៖ អារុណ

0 comments:

Post a Comment