Wednesday, January 25, 2017

លោក ឡុង ចាន់ឌី តំណាងពលរដ្ឋសហគមផ្លូវរថភ្លើងថា រងចាំ ២សប្តាហ៍ទៀត បើសាលារាជធានីភ្នំពេញ មិនដោះស្រាយ...

News New : ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយការអភិវឌ្ឍន៍ផ្លូវរថភ្លើង គ្រោងនឹងដាក់ញត្តិ ទៅសភា បើមិនមានការដោះស្រាយ។ បើទោះបីខាងសាលារាជធានីភ្នំពេញ ថាមានគម្រោងដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលរងផលបះពាល់ដោយការអភិវឌ្ឍផ្លូវរថភ្លើង នៅក្រោយចូលឆ្នាំ ចិន ក៏ពិតមែន។  ប៉ុន្តែប្រជាពលរដ្ឋ ហាក់ដូចជា គ្មានសង្ឃឹមពីការដោះស្រាយ ពីសំណាក់អាជ្ញាធរ ក្រុងភ្នំពេញនោះទេ ។

លោក ឡុង ចាន់ឌី តំណាងពលរដ្ឋសហគមទូលសង្កែ បានផ្តល់បទសម្ភាសន៍ជាមួយ  News New  តាមទូរសព្ទ័ថា ខាងតំណាងសាលារាជធានីភ្នំពេញ អោយប្រជាពលរដ្ឋរងចាំការដោះស្រាយរបស់ អាជ្ញាធរសិន ។ លោក ចាន់ឌី បន្តថា ខាងសាលារាជធានី  ឱ្យពួកយើងរងចាំដល់ចូលឆ្នាំចិនហើយ សាលាក្រុង នឹងប្រជុំជាមួយគណ:កម្មការបច្ចេកទេស ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលរង ផលប៉ះពាល់។ លោកបានបន្ថែមថា ខាងប្រជាពលរដ្ឋគឺរងចាំពីរសប្តាហ៍ទៀត បើមិនមានដំណោះ ស្រាយ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ នឹងស្វែងរកអន្តរាគមពីខុទ្ទការល័យសម្តេចនាយក ទៅ ខាងរដ្ឋសភា និងទៅខាងក្រសួងដែនដីនរគរូបនីយកម្ម និងសំណង់ ដើម្បីជួយដោះស្រាយ ជូនពួក គាត់ ។ លោកបានបន្តទៀតថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់ មានចំនួន ៨ សហគម និងមានប្រមាន ១១៤៤គ្រួសារ ត្រូវការការបកស្រាយពី អភិបាលរាជធានីភ្នំពេញ  ដែលបានលើក ឡើងការពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងមក ក្នុងឱកាសដែល ឯឩត្តមអភិបាល អញ្ជើញ ក្នុងពិធី បើកការដ្ឋានសាងសង់ផ្លូវនោះ ។

គួបញ្ចាក់ផងដែរថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋ បាននាំគ្នាដាក់ញត្តិទៅខាង សាលាក្រុង ជួយដោះស្រាយអំពីផលប៉ះពាល់ដោយការអភិវឌ្ឍ ផ្លូវរថភ្លើង តែរហូតដល់ ថ្ងៃទី២៦ ខែមករា នេះ ខាងសាលាក្រុង មិនមានដោះស្រាយជូនពួកគាត់ ទើបពូកគាត់មានការតវ៉ា នៅព្រឹក នេះ ។






 អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment