Wednesday, January 18, 2017

លោក សែម គន្ធា ស្នើអ្នកចូលរួមបរិច្ចាកឈាម ថ្ងៃទី២២ មករា ត្រៀមលក្ខណ:សម្បត្តិ ២យ៉ាង...

News New : លោក សែម គន្ធា ជំនួយការឯកឧត្តម ស សុខា  និងជានាយរងការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ  បានស្នើ  ២ចំណុច  ទៅកាន់ក្រុមអ្នកចូលរួមបរិច្ចាក ឈាម នៅមន្ទីរពេទ្យរុស្ស៊ី នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០ព្រឹក ខាងមុខនេះ  ដូច ខាងក្រោម ៖
ទី១ ៖ សូមកុំពិសារគ្រឿងស្រវឹង នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ។
ទី២ ៖ សូមសំរាកសំរានអោយបានគ្រប់គ្រាន់ នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ។

សូមបញ្ជាក់ថា កម្មវិធីបរិច្ចាកឈាមនេះ គឺ ផ្តួចផ្តើមឡើង និងដឹកនាំដោយលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា​ ក្នុងគោលបំណង រួមចំណែកសកម្មភាព មនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ដែលបាន និងកំពុងរងគ្រោះ ហើយត្រូវការឈាមជាចាំបាច់ ក្នុងការបន្តជីវិតឡើងវិញ ។  លើសពីនេះទៅទៀត នៅថ្ងៃទី២២ ក៏ជាថ្ងៃ ដែលលោកជំទាវ កែ សួន សុភី សសុខា ប្រារព្ធពិធីខួបកំណើត របស់លោកជំទាវ ផងដែរ៕


ឯកឧត្តម ស សុខា និងលោកជំទាវ ចូលរួមបរិច្ចាកឈាម ពេលកន្លងមក
ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី សសុខា
 លោកជំទាវ កែ សួនសុភី សសុខា ធ្វើអំណោយទានដល់ចាស់ៗ នៅស្រុកកញ្ច្រៀច 
លោក សែម គន្ធា ប្រគល់មួកសុវត្ថិភាពជូនសិស្ស លោកគ្រូ អ្នកគ្រូ និងពលរដ្ឋ ស្រុកពោធិ៍រៀង


អត្ថបទ ៖ អារុណ


0 comments:

Post a Comment