Tuesday, January 31, 2017

មេដឹកនាំទាំងពីរ បានបន្សល់ទុកដាន ៣ចំណុច ដែលបញ្ជាក់ថា នឹងត្រូវរ៉ូវគ្នាក្នុងពេលឆាប់ៗខាងមុខ

News New : បន្ទាប់ពីសាធារណជនអ្នកស្តាប់ និងមើល បានឃើញពីវាយការប្រហារជាពាក្យសំដី រឺ តាមការបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរវាងប្រធានគណបក្សធំៗទាំងពីរ គឺ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០១៧  គ្នាទៅវិញទៅមក ដែលរហូតដល់អ្នកវិភាគនយោបាយមួយចំនួនថា គណបក្សទាំងពីរនេះ នឹងអាច មានកលយុគ្គ នាពេលខាងមុខ ។ ចំណែកឯអ្នកវិភាគរបស់ News New  វិញ យល់ឃើញផ្សេងពីអ្នក វិភាគទាំងនោះទៅវិញ គឺ News New យល់ឃើញថា មេដឹកនាំគណបក្សទាំងពីរ ហាក់ទុកសញ្ញាណ ត្រូវរ៉ូវគ្នាវិញ នាពេលឆាប់ៗនេះ ។ ហេតុផល ៣យ៉ាង ដែល News New យល់ឃើញថា ប្រធានបក្ស ទាំងពីរនេះ បន្សល់ទុកចំណុចត្រូវរ៉ូវគ្នានោះ រួមមាន ៖
១. សម្តេចតេជោ ហ៊ុន សែន នៅតែរក្សាវប្បធម៌សន្ទនា និងបានរំលឹកសារដែលឯកឧត្តម កឹម សុខា
ជូនពរសម្តេច និងសម្តេច តបទៅវិញ ហាក់នៅផ្អែមល្ហែមនៅឡើយ។
២. ឯកឧត្តម សម រង្ស៊ី បានសរសេរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ដោយចំណងជើង ថា " ចំពោះការគំរាមកំហែងចុងក្រោយមកលើរូបខ្ញុំ "  មានន័យថា ឯកឧត្តម សម រង្ស៊ី ដឹងថា នេះ ជាការគំរាមលើកចុងក្រោយ គឺតទៅមិនមានគំរាមទៀតទេ អ៊ីចឹងមានន័យថា ត្រូវគ្នាវិញឆាប់ៗ ។ ម្យ៉ាងវិញទៀត ឯកឧត្តម សម រង្ស៊ី បានសរសេរទៀតថា " ខ្ញុំមានជំនឿយ៉ាងមុះមុតថា ខ្ញុំនឹងអាច វិលត្រឡប់មកប្រទេសកម្ពុជាវិញ មិនយូរប៉ុន្មានទេ ដើម្បីដឹកនាំ គណបក្សសង្គ្រោះជាតិ ឆ្ពោះទៅ ជ័យជំនះផ្តាច់ព្រាត់ នៅខែកក្កដា ឆ្នាំ២០១៨ " ឃ្លានេះ រឹតតែបង្ហាញយ៉ាងច្បាស់ថា ឯកឧត្តម សម រង្ស៊ី មានជំនឿចូលស្រុកវិញឆាប់ៗ។ យើងចោទសួរថា ចូលយ៉ាងម៉េច បើឯកឧត្តម សម រង្ស៊ី កំពុង តែមានទោស?  ដូច្នោះនេះក៏ជាសញ្ញាណល្អមួយដែរ។
៣. យើងសង្កេតឃើញថា ទោះបីមេដឹកនាំទាំងពីរវាយបកគ្នាទៅវិញទៅមក ពេលស្តាប់ទៅ ដូចជា សាហាវបន្តិច។ ប៉ុន្តែខាង សម្តេចតេជោ ហ៊ុន សែន លោកវាយទៅលើឯកឧត្តម សម រង្ស៊ី ទៅតាម លក្ខណ:ផ្លូវច្បាប់ប៉ុណ្ណោះ គឺមិនបានកៀបសង្កត់ផ្នែកនយោបាយ រឺរឿងបុគ្គលឡើយ ជាពិសេសគឺ មេដឹកនាំទាំងពីរ ប្រើពាក្យពេចន៍គោរពគ្នាទៅវិញទៅមក មានន័យថា មេដឹកនាំទាំងពីរមិនបានប្រើ ពាក្យពេចន៍ជេរប្រមាថ រឺ ពាក្យអសុរសដាក់គ្នាឡើយ ។

ឈរលើដានសញ្ញាទាំងបីនេះហើយ ដែលអ្នកវិភាគ News New យើង ធ្វើការសន្និដ្ឋានបានថា " មេ ដឹកនាំទាំងពីរ នឹងអាចត្រូវរ៉ូវគ្នា ក្នុងពេលឆាប់ៗខាងមុខនេះ " ៕






អត្ថបទវិភាគ ៖ វណ្ណ:អារុណ

0 comments:

Post a Comment