Wednesday, January 25, 2017

សកម្មភាពសំខាន់ៗរបស់សម្តេចក្រឡាហោម ស ខេង នាថ្ងៃទី២៥ មករា នេះ...

News New : សំរាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកម្មវិធីសំខាន់ៗចំនួន ២ ដូចខាងក្រោម ៖
ទី១ ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នេះ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ចុះទៅពិនិត្យបទ ល្មើស នៅលើផ្ទៃបឹងទន្លេសាប បន្ទាប់ពីមានបាតុភាពផ្ទុះនូវអំពើហិង្សា រវាងសមត្ថកិច្ចបង្រ្កាបបទ ល្មើសជាមួយក្រុមអ្នកនេសាទល្មើសច្បាប់​ នៅលើផ្ទៃបឹងទន្លេសាប កាលពីយប់មិញ។ ដំណើរចុះ ទៅពិនិត្យបទល្មើសនេសាទនេះ ក៏មានការអមដំណើរដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងជាប្រធានគណៈកម្មការបង្រ្កាប និងទប់ស្កាត់បទល្មើសលើ ផ្ទៃបឹងទន្លេសាប និងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុ ប្រធានគណៈកម្មការបង្រ្កាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប រួមនិងកម្លាំងពាក់ព័ន្ធមួយ ចំនួនទៀត ។

ទី២ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នេះ បានអញ្ជើញចូលរួមបិទសន្និបាត​បូកសរុបលទ្ធ ផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារបន្តឆ្នាំ២០១៧ របស់សាលារាជធានីភ្នំពេញ។
នៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អភិបាលរាជធានីភ្នំពេញ ស្នងការ មេបញ្ជាការអាវុធហត្ថ មេបញ្ជាការយោធា អភិបាលខណ្ឌ ព្រមទាំងមន្រ្តី​រាជការពាក់ព័ន្ធជា ច្រើនរូបទៀត ។
















 អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment