Tuesday, January 10, 2017

លោក យ៉ែម បុញ្ញឬទ្ធិ ថា ការបំភ្លឺរបស់លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា គណ:កម្មាធិការទី៧ អាច......

News New : បន្ទាប់ពីស្តាប់ការបំភ្លឺការបំភ្លឺរបស់លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អស់រយៈ ពេលជិត ៣ម៉ោង ពាក់ព័ន្ធទៅនឹង វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ការគ្រប់គ្រងរបស់ក្រសួង  គណៈ កម្មការទី៧ នៃរដ្ឋសភា បានទទួលយកការបំភ្លឺ  និងបន្តធ្វើកិច្ចសហការជាមួយគ្នា ។  ថ្លែងប្រាប់អ្នក សារព័ត៌មាន នារសៀលថ្ងៃទី១០ ខែមករា នៅវិមានរដ្ឋសភា ក្រោយស្តាប់ការបំភ្លឺរបស់លោក  ហ៊ីម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក យ៉ែម បុញ្ញាឬទ្ធិ ប្រធានគណៈកម្មការទី៧ រដ្ឋសភា បានមានប្រសាសន៍ថា តាមការស្តាប់ពីការបំភ្លឺនោះ  គណៈកម្មការទទួលយកបាន ។ ប៉ុន្តែនៅមាន ចំណុចមួយចំនួនគណៈកម្មការមិនទាន់ទទួលយក តែរដ្ឋមន្ត្រី សន្យានឹងធ្វើការពិភាក្សាតាមការស្នើ សុំរបស់គណៈកម្មការទី៧ ។ លោកបញ្ជាក់ថា« យើងទទួលបានស្ទើរតែទំាងអស់ ព្រោះថា  អ្វីដែល​យើងធ្លាប់ជជែកជាមួយក្រសួងធម្មការនោះ គាត់បានធ្វើជាហូរហែរ ហើយចំណុចណា ដែលធ្វើមិន ទាន់បានយើងនឹងចួលរួមធ្វើដើម្បីផ្តល់ឲ្យបានពេញលេញ»។ចំណែកលោករដ្ឋមន្ត្រី ហ៊ីម ឆែម បាន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីយើងបានឯកភាពគ្នាហើយ។ សម្រាប់អគាក្រសួងធម្មការ និង សាសនាថ្មី នោះយើងសាងសង់នៅជាប់ពុទ្ធសាសនបណ្ឌិត្យនេះ។ យើងនឹងចាប់ផ្តើមសសាងសង់ ហើយ ដោយចំណាយថវិការរបស់រដ្ឋ ។ លោកថា បច្ចុប្បន្នចំនួនព្រះសង្ឃមាន  ការកើនឡើង មាន រហូតប្រមាណជាង ៦ម៉ឺនអង្គ។ លោក យ៉ែម បុញាឬទ្ធិ បានឲ្យដឹងដែលថា ក្នុងជំនួបនោះគណៈកម្ម ការ លោកបានចោទសួរពាក់ព័ន្ធនឹងវិស័យអប់រំផ្នែកពុទ្ធចក្រ។ លោកថា មូលហេតុដែលគណៈកម្ម ការទី៧ រដ្ឋសភា  កោះហៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មកសួរនំានោះ មកពីមានភាពជាប់ ពាក់ព័ន្ធនឹងបញ្ហាសង្គមទំាងផ្នែកពុទ្ធចក្រ និងអណាចក្រ ។ លោកបញ្ជាក់ថា«យើងយល់ឃើញការ រៀបចំសង្គមយើងត្រូវការទំាងផ្នែកពុទ្ធចក្រ និងអណាចក្រ ។ ព្រោះថា  ផ្នែកពុទ្ធចូលរួមសំខាន់ទំាង ក្នុងការចូលរួមអប់រំសីលធម៌ផ្លូវចិត្ត និងសីលធម៌សង្គម។ដូច្នេះយើងបានពិនិត្យឃើញថា សង្គមនៅ មានភាព ខ្វះចន្លោះផ្នែកពុទ្ធិក»។ ក្នុងជំនួបនោះលោក យ៉ែម បុញ្ញឫទ្ធិ បានស្នើអោយក្រសួងធម្មការ ដោះស្រាយអត្តសញ្ញាណបណ្ណសម្រាប់ព្រះសង្ឃដើម្បីអោយព្រះសង្ឃ អាចយកទៅប្រើប្រាស់តាម លទ្ធភាព។បើប៉ុន្តែទោះបីជាយ៉ាងណាលោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបខាងលើថារដ្ឋមន្រ្តីក្រសួងធម្មការ បានអះអាងថាលោកនឹងយកសំណើរនេះទៅ ពិចារណាដោយមិនអាចធ្វើការសម្រេចភ្លាមៗបានទេ។លោក យ៉ែម បុញ្ញឫទ្ធិ បាននិយាយថា«មួយ ទៀត ដែលយើងបានស្នើសុំដែរ គឺ ស្នើឱ្យពិនិត្យឡើងវិញ ចំពោះការធ្វើអត្តសញ្ញាណបណ្ណ សម្រាប់ ព្រះសង្ឃ»។លោកបានបន្ថែមថា«លោក(រដ្ឋមន្រ្តី) នឹងយកទៅពិភាក្សាពិនិត្យគិត ដើម្បីដោះស្រាយ បញ្ហានេះ » ។ លោកបានបន្ថែមថា  កន្លងមក ព្រះឆាយាល័ក្ខសម្រាប់ព្រះសង្ឃ  ត្រូវបានធ្វើសម្រាប់ សម្គាល់សង្ឃ។ប៉ុន្តែពេលនេះដោយសារតែច្បាប់របស់កម្ពុជាបានផ្លាស់ប្តូរដោយយកអត្តសញ្ញាណ បណ្ណជាគោល ដូច្នេះហើយទើបធ្វើឱ្យមានការលំបាកសម្រាប់ព្រះសង្ឃ។

គួរបញ្ជាក់ថា នៅពេលខាងមុខនឹងគណៈកម្មការទី៧ រដ្ឋសភា  និងកោះហៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកសួរនំាពាក់ព័ន្ធនឹងសារៈមន្ទីជាតិ នៅក្នុងរាជធានីភ្នំពេញ និងរដ្ឋមន្ត្រីមួយចំនួន ទៀត៕


 អត្ថបទ ៖ ចំណាន (៦១)

0 comments:

Post a Comment