Friday, January 6, 2017

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រារព្វទិវាជ័យជន្នះ ៧មករា ខេត្តព្រៃវែង

News Ne : ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា អញ្ជើញជាអធិបតីទិវាខួបអនុស្សាវរីយ៍ជ័យជន្នះ ៧មករា លើកទី៣៨ នៅក្នុងទឹកដី ខេត្តព្រៃវែង ។

នាឱកាសនោះដែរ គេឃើញមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចុះជួយ ខេត្ត  ស្រុក ក្រុង មន្ត្រី និងសមាជិកបក្សប្រជាជនកម្ពុជា ទូទាំងខេត្តព្រៃវែង យ៉ាងច្រើនកុះករផងដែរ។ ក្នុងនោះ ដែរ គេក៏ឃើញមានវត្តមានឯកឧត្តម ស សុខា ដែលជាតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជា ជនកម្ពុជា ប្រចាំមណ្ឌលព្រៃវែង ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ឯកឧត្តម   នាយឧត្តមសេនីយ៍ នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ និងឥស្សរជនសំខាន់ៗជាច្រើនរូប ទៀត។




អត្ថបទ ៖ អារុណ

0 comments:

Post a Comment