Recent Posts

Seo Services

ឯកឧត្តម ជា សុមេធី ចុះពិនិត្យទីតាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះព្យាបាលជំងឺដោយឥតគិតថ្លៃ ក្នុងស្រុកពាមជរ

News New : នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិ បាលខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យទីតាំង ដើម្បីរៀបចំពិធី ពិនិត្យ និងព្យាបាលជំងឺ ដោយឥត គិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលរដ្ឋទូទាំងស្រុកពាមជរ នាថ្ងៃទី១៤ មករា ២០១៧ ខាងមុខនេះ ។

អញ្ជើញចូលរួមអមដំណើរឯកឧត្តមអភិបាលខេត្ត ឱកាសនោះមាន លោក ងិន បាណាល់ ប្រធាន ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង កញ្ញា លៀង ស្រីម៉ុល អភិបាលរងខេត្ត លោកអភិបាលស្រុក លោក ហ៊ុន ចាន់ ដែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពាមជរ លោកអធិការស្រុក និងមន្ត្រីរាជការជាច្រើនរូបទៀត។

ក្រៅពីចុះពិនិត្យទីតាំង ឯកឧត្តម ជា សុមេធី ក៏បានជួបប្រជុំការងារលំអិតជាមួយក្រុមយុវជនបក្ស  អភិបាលស្រុក និងក្រុមយុវជន ព្រមទាំងបានជួបសំណេះសំណាល ជាមួយក្រុមកីឡាករ យុវជន បក្សស្រុក ត្រៀមប្រកួតពានរង្វាន់លោក ងិន បាណាល់ នាពេលខាងមុខផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា រួមសហការណ៍ជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នឹងចុះពិនិត្យ ព្រមទាំងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូ ទាំងស្រុកពាមជរ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ នៅក្នុងទីតាំងវិទ្យាល័យ រស្មីសាមគ្គី ក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ ។

បើតាមការអោយដឹងពីអ្នករៀបចំកម្មវិធីនេះ បញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា មានទទួល ពិនិត្យ និងព្យាបាលប្រជាពលរដ្ឋពី ១៥០០នាក់ ទៅ ១៨០០នាក់ ក្នុងថ្ងៃនោះ ហើយការពិនិត្យ និង ព្យាបាលនេះដែរ មានបែងចែកជាច្រើនផ្នែក ដូចជា ៖ ផ្នែកឱសថ  ផ្នែកវះកាត់តូច  កុមារ  ជំងឺធ្មេញ ជំងឺទូទៅ រោគស្ត្រី និងអេកូ ចាស់ជរា និងផ្នែកជាច្រើនទៀត។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ផងដែរថា ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពី សំណាក់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរ។
ដូច្នោះ សូមបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកពាមជរ អញ្ជើញចូលរួមពិនិត្យ និងព្យាបាលជំងឺដោយ ឥតគិតថ្លៃ កុំបីខាន៕





អត្ថបទ ៖ អារុណ
ឯកឧត្តម ជា សុមេធី ចុះពិនិត្យទីតាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះព្យាបាលជំងឺដោយឥតគិតថ្លៃ ក្នុងស្រុកពាមជរ ឯកឧត្តម ជា សុមេធី ចុះពិនិត្យទីតាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះព្យាបាលជំងឺដោយឥតគិតថ្លៃ ក្នុងស្រុកពាមជរ Reviewed by Unknown on 1:40:00 AM Rating: 5

No comments:

Powered by Blogger.