Wednesday, January 4, 2017

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អះអាងថា រកឃើញមុខសញ្ញាបទល្មើសព្រៃឈើហើយ

News New : លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហើបឲ្យដឹងថា បានរកឃើញមុខ សញ្ញាហើយ តែមិនអាចនិយាយបាន ព្រោះស្ថិតក្នុងករណីស៊ើបអង្កេតនៅឡើយ ។ បើទោះជារដ្ឋ មន្ត្រីបានអះអាងថា រកឃើញមុខសញ្ញាក្តី លោកបដិសេធមិនធ្វើអត្ថាធិប្បាយ ទៅលើលទ្ធផល នៃ ការស្រាវជ្រាវ និងមុខសញ្ញាដែលបំផ្លាញព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ឬមុខសញ្ញាបង្កបទល្មើស ព្រៃឈើ នៅក្នុងព្រៃឡង់នោះទេ ។ ការបង្កើតឲ្យមុខសញ្ញាបំផ្លាញព្រៃឈើ ដែលគេដឹងថា មានខ្នង នៅពីក្រោយ និងខ្លះសុទ្ធតែឧកញ្ញ៉ានោះ បន្ទាប់ពីលោករដ្ឋមន្ត្រីបរិស្ថាន ចូលខ្លួនបំភ្លឺ តាមការកោះ ហៅ របស់គណៈកម្មការទី៣នៃរដ្ឋសភា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ។ លោក សាយ សំអាល់ បានបដិសេធ មិនឆ្លើយនឹងសំណួរមួយចំនួន របស់អ្នកសារព័ត៌មាន ដែលពាក់ព័ន្ធ ទៅនឹងមុខសញ្ញាបទល្មើសព្រៃឈើ តែលោកអះអាងដោយបានបញ្ជាក់ថា«យើងធ្វើគ្រប់ទាំងអស់ យើងមិនអាចនិយាយបានទេ នៅពេលនេះ ព្រោះរឿងខ្លះនៅក្នុងករណី ស៊ើបអង្កេតនៅឡើយ ខ្ញុំ អាចថា យើងមានមុខសញ្ញារបស់យើង អត់អាចនិយាយលើសពីហ្នឹងបានទេ»។យ៉ាងណាក៏លោក រដ្ឋមន្រ្តី បានវាយតម្លៃថា បទល្មើសព្រៃឈើ មានការថយចុះច្រើន បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាស បើកយុទ្ធនាការបង្រ្កាប និងទប់ស្កាត់នូវរាល់បទល្មើសព្រៃឈើ នាពេលកន្លងមក ក៏ប៉ុន្តែត្រូវមាន វិធានការផ្សេងៗទៀត ដើម្បីលុបបំបាត់ទាំងស្រុងតែម្តងនៃករណីបំផ្លាញ់ព្រៃឈើរដែលជាជំរកសត្វ និងជាសម្បត្តិធម៌ជាតិដែលកំតករស់នៅវិញនេះ ។ លោក សាយ សំអាល់ គ៏បានសម្តែងការសោក ស្តាយចំពោះសង្គមស៊ីវិលមួយចំនួន ដែលមិនបានគោរពតាមការឯកភាពគ្នា កាលពីពេលកន្លងទៅ ដែលបានសម្រេចរួចហើយថា ធ្វើការរួមគ្នាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តែបែរជាមានការ លើកឡើងថា ធ្វើការដោយឡែកទៅវិញ ខុសពីស្មារតីថ្ងៃ២២ ខែសីហា និងសារាចរ លេខ០៥ ទៅ វិញ។ លោកស្នើឲ្យអ្នកសារព័ត៌មាន សួរទៅខាងសហគមន៍ ឬ សង្គមស៊ីវិលនោះវិញ ពិសេសនោះ បញ្ហាសហគមន៍ព្រៃឡង់ ដែលកាលពីសប្តាហ៍កន្លងទៅ សហគមន៍ព្រៃឡង់បានចេញ នូវរបាយ ការណ៍មួយបង្ហាញថា ការកាប់បំផ្លាញព្រៃឡង់ មានការកើនឡើងរហូតដល់ទៅ ១៤ភាគរយ៕

 អត្ថបទ ៖ ចំណាន (៤៩)

0 comments:

Post a Comment