Sunday, January 1, 2017

លោក សម រង្ស៊ី ស្វាគមន៍ឲ្យសមាជិកខ្លួនបោះឆ្នោតគំាទ្រលោក កឹម សុខា ជាប្រធានជំនួសលោក

News New : លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស គេចពី អំណាចតុលាការក្រុងភ្នំពេញ បានសម្តែងការស្វាគមន៍ ប្រសិនបើសមាជិកគណបក្សខ្លួនបោះឆ្នោត អោយលោក កឹម សុខា ជាប្រធានគណបក្សជំនួសរូបលោក ។ ការលើកឡើងរបស់លោក សម រង្ស៊ី នេះ ធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញប្រជាប្រិយភាពរបស់លោក កឹម សុខា ប្រធានស្តីទី គណបក្ស សង្គ្រោះជាតិ កំពុងតែមានប្រៀបជាងលោក សម រង្ស៊ី នៅខណៈដែលលោកត្រូវបានឃុំខ្លួន នៅក្នុង ស្នាក់ការគណបក្ស អស់រយៈពេលជាង៦ខែ ដោយមិនបានរត់គេចចេញទៅក្រៅប្រទេសពីអំណាច តុលាការ ដូចជាលោក សម រង្ស៊ី នោះ។ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារំាងខេមរភាសា លោក សម រង្ស៊ី បានបញ្ជាក់ថា « ខ្ញុំសប្បាយចិត្ត បើឭសូរថា លោក កឹម សុខា មានប្រជាប្រិយភាពជាងថ្នាក់ដឹក នំាគណបក្សសង្គ្រោះជាតិរូបណាផ្សេងទៀត ខ្ញុំរឹតតែល្អ ព្រោះថា ជាប្រជាប្រិយភាពរបស់គណបក្ស សង្គ្រោះជាតិដែរ ជំរុញឲ្យគណបក្សសង្គ្រោះជាតិ ទទួលបានជ័យជំនះនៅពេលបោះឆ្នោត ខាងមុខ ហើយនំាមកនូវការផ្លាស់ប្តូរដូចដែលប្រជាពលរដ្ឋខ្មែរចង់បាន»។លោកបានសង្កត់ធ្ងន់ថា« តំណែង គណបក្សសង្គ្រោះជាតិ វាមិនសំខាន់ទេ អ្វីដែលសំខាន់នោះ គឺគោលដៅ ។ ថាតើយើង នឹងសម្រេច គោលដៅយើង នៅពេលណា  បើសំរេចគោលដៅយើងបានឆាប់ សំរេចគោលដៅយើង បានរលូន យ៉ាងច្បាស់លាស់ ខ្ញុំសុខចិត្តលះបង់អ្វីៗទំាងអស់ សូម្បីជីវិតខ្ញុំក៏មិនញញើញនឹងលះបង់ដែរ អោយ សង្គ្រោះជាតិ យ៉ាងពិតប្រាកដ »៕

 អត្ថបទ ៖ ចំណាន (៤៦)

0 comments:

Post a Comment