Saturday, January 14, 2017

លោក ឡី សុភាព ៖ បញ្ហាអនាម័យចំណីអាហារ គឺជាឃាតករដ៏សំងាត់មួយ...

 News New  : មន្ទីរសុខាភិបាល រាជធានីភ្នំពេញ  សហការជាមួយ សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា និងមន្ទីរទេសចរណ៍រាជធានី  បានរៀបចំសិក្ខាស្តីពី ផ្តើមការអនុវត្តអនាម័យចំណីអាហារ  នៅតាម ភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ ។ ថ្លែងសិក្ខាសាលា កាលពីថ្ងៃទី១៤ មករា កន្លងទៅនេះ នាសណ្ឋាគារហាយស្កាយ លោក ឡី សុភាព ប្រធានសមាគម យុវជនសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា បញ្ហាអនាម័យចំណីអាហារ គឺជា ឃាតកដ៏សម្ងាត់មួយ ដែលយើងមិនបានគិត ហើយបើយើងមិនគិតអោយបានដិតដល់ពីបញ្ហានេះទេ  វាអាចឈានដល់ សោកនាដកម្មដ៏ធំមួយ ។ លោកបានបន្តថា «សោកនាដកម្មនោះមានដូចជា ជំងឺគ្រុនពោះវៀន ជំងឺ ក្រពេះ និងជំងឺរ៉ាំរ៉ៃជាដើម ដែលត្រូវបំផ្លាញថវិកាគ្រួសារយ៉ាងច្រើនសន្ធឹកសន្ធាប់គឺចេញពីអនាម័យ ចំណីអាហារនេះឯង ” ។ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានលើក ឡើងថា ចំពោះបញ្ហាសុវត្ថិភាពចំណីអាហារនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាននេះ  គឺគេគិត ចាប់តាំងពីកន្លែងចម្អិន , កន្លែងទុកដាក់ម្ហូបអាហារ  និងការចម្អិនជាដើម ។ លោកប្រធានមន្ទីរ បាន បញ្ជាក់ថា «បើកាលណាភោជនីយដ្ឋាន ក៏ដូចជាអាហារដ្ឋានរបស់យើងមានសុវត្ថិភាពល្អនោះ ទាំង ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើឲ្យពួកគេមានសេចក្តីទុកចិត្ត ហើយក៏ធ្វើឲ្យហាងរបស់យើង រីកចម្រើនផងដែរ” ។ គួរបញ្ជាក់ថាក្នុងសិក្ខាសាលា ទាំងគណៈអធិបតី និងវាគ្មិនដែលបានចូលរួម ក្នុងសិក្ខាសាលានេះ ក៏បានឆ្លៀតបញ្ចូលផ្សព្វផ្សាយនូវយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដល់អង្គសិក្ខាសាលា ដើម្បីយកទៅផ្សព្វផ្សាយបន្តនៅតាមភោជនីយដ្ឋាននិងអាហារដ្ឋានរបស់ខ្លួនឲ្យបានផុសផុលពីបញ្ហា នេះផងដែរ ៕


 អត្ថបទ ៖ ចំណាន (៦៥)

0 comments:

Post a Comment